មនុស្សម្នាក់ៗមានទេពកោសល្យ ជំនាញ និងចំណាប់អារម្មណ៍ខុសៗគ្នា ទោះបីមិនខុសគ្នាខ្លាំងក៏ដោយ ប៉ុន្តែនៅតែមានភាពខុសគ្នាខ្លះ។ ស្របគ្នានេះដែរ មានអ្នកខ្លះចូលចិត្តធ្វើការឱ្យគេ ខណៈអ្នកខ្លះចូលចិត្តលក់ដូររកស៊ី ឯមួយចំនួនទៀតកំពុងធ្វើការឱ្យគេតែមានគំនិតចង់រកស៊ី ប៉ុន្តែខ្លាច ពេលចេញរកស៊ី រកមិនគ្រប់ស៊ី ព្រោះមិនដឹងថាខ្លួនត្រូវមានទុនអ្វីខ្លះដើម្បីអាចកាត់បន្ថយហានិភ័យ ។
ជុំវិញបញ្ហាទាំងអស់នេះ អ្នកអាចពិនិត្យមើលខ្លួនឯងបានថា មានចំណុចសំខាន់អស់ទាំងនេះដែរឬទេ? បើមាន វាជាសញ្ញាល្អបំផុតក្នុងការផ្ដាច់ខ្សែសង្វាក់ប្រាក់ខែ ទៅរកស៊ីបានហើយ។ ខាងក្រោមនេះជាភ្លើងខៀវបង្ហាញទិសអ្នកកាន់តែច្បាស់ ជ្រៀសវៀសការលាឈប់ពីការងារភ្លាម៖
ដើម្បីឱ្យអាជីវកម្មរីកចម្រើនក្នុងរយៈពេលយូរ អ្នកជំនួញត្រូវវិនិយោគលើកម្លាំងពលកម្មដែលស្រលាញ់ដោយដាក់ថាមពលរបស់អ្នកទៅក្នុងអាជីវកម្ម ដែលជាកម្លាំងដ៏អស្ចារ្យដែលអាចជួយឱ្យយើងជោគជ័យបានយ៉ាងឆាប់រហ័ស ទោះបីជាពេលខ្លះយើងមានអារម្មណ៍ហត់នឿយក៏ដោយ។ ប៉ុន្តែកុំបោះបង់ការព្យាយាមស្វែងរកវិធីដើម្បីទទួលស្គាល់និងគាំទ្រផលិតផល។
ម៉្យាងវិញទៀត អ្នកត្រូវដឹងថា រាល់សហគ្រិនជោគជ័យទាំងអស់ ផ្តើមចេញពីគំនិតអាជីវកម្ម ដែលកើតចេញពីសេចក្តីស្រលាញ់ ព្រោះការធ្វើអ្វីដែលជាក្តីស្រលាញ់ គឺមិនងាយនឹងបោះបង់នោះទេ ទោះមានបញ្ហាអ្វីក៏ដោយ ក៏យើងនៅតែព្យាយាមជំនះ។ វាហើយរកវិធីដោះស្រាយរហូតដោយមិនបោះបង់។ ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមជាមួយនឹងគំនិតអាជីវកម្មផ្ទាល់ខ្លួន ឬអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក ហើយគ្រាន់តែចង់រកប្រាក់ចំណេញ និងក្លាយជាមនុស្សល្បីល្បាញ នោះអ្នកនឹងឆាប់បោះបង់នៅពេលដែលអ្នកមានបញ្ហាធំ។
២. ចំណេះជំនាញ
ជាការពិតណាស់ មានតែចំណេះ ខ្វះជំនាញ វាប្រៀបបានដូចជា មានឡាន មិនចេះបើកបរដូច្នេះដែរ ម្ល៉ោះហើយ ពេលបងប្អូនរកឃើញអ្វីដែលខ្លួនធ្វើឃើញហើយ ទៅរៀនពីវា យល់ពីវា ស្វែងយល់ពីវា និងសង្កេតឱ្យខ្លាំង ដោយច្បាស់ថា របៀបលក់យ៉ាងមិច ទំនាក់ទំនងរបៀបណា រើលផលិតផលណាលក់ទៅមានអ្នកគាំទ្រច្រើន និងគ្រប់គ្រងអាជីវកម្មគេធ្វើយ៉ាងមិច ហើយនៅពេលដែលដឹងតាក់ទិកវាហើយ អ្នកត្រូវមានបទពិសោធន៍ និងសន្សុំខ្លួនជាមួយវា រស់នៅជាមួយវា។
ត្រឡប់មកវិញ នៅពេលដែលចេះរកស៊ីខ្លួនឯង អ្នកមិនសូវស្រាលខ្លួន ហើយមិនសូវបារម្ភពេលជួបបញ្ហា ព្រោះធ្លាប់យល់ពីបញ្ហាបានច្រើន ពោលគឺមានស្មារតីរឹងមាំមិនងាយចុះចាញ់។
៣. ប្រាក់ទុន
ពិតណាស់មានតែការស្រលាញ់ ចំនេះដឹង និងជំនាញវាមិនគ្រប់គ្រាន់ទេ បើអ្នកមិនមានដើមទុនគ្រប់គ្រាន់ក្នុងការចេញទៅធ្វើ វាប្រៀបបានដូចជាអ្នកឃ្លានបាយ តែអត់អង្ករដាំ អញ្ចឹងដែរ។ ហើយមានត្រឹមតែទុន បើកហាងនោះទៀតសោតក៏មិនទាន់ចេញរកស៊ីបានដែរ ព្រោះថាពេលចេញរកស៊ីថ្មីថ្មោង បញ្ហាមិនអត់ទេ ដូច្នេះហើយ អ្នកត្រូវត្រៀមខាតយ៉ាងតិចក៏ចាប់ពីកន្លះឆ្នាំ ទៅមួយឆ្នាំដែរ។