ទិន្នន័យលក់របស់ MG Cambodia បានកើនឡើងចំនួន 41% គិតត្រឹមពាក់កណ្តាលឆ្នាំ2024 បើធៀបជាមួយឆ្នាំ2023
Makara ChhamJULY 2 2024

9

MG ជាយីហោរថយន្តរបស់ចក្រភពអង់គ្លេសដែលមានភាពល្បីល្បាញលើវិស័យរថយន្តថ្មីដែលមានការវិវឌ្ឍន៏និងច្នៃប្រឌិតខ្លាំងលើបច្ចេកវិទ្យាទំនើប, តម្លៃសមរម្យ, មានគុណភាពល្អ និងការប្តេជ្ញាចិត្តដ៏ខ្លាំងខ្លាចំពោះនិរន្តរភាពនៃរថយន្តថ្មី។ ជាមួយកេរ្តិ៍ដំណែលដ៏យូរអង្វែងនៃគម្រប់ខួប 100 ឆ្នាំនៃម៉ាកយីហោ និងបទពិសោធន៍ដ៏ច្រើនសំបូរបែប បានធ្វើឱ្យ MG នៅតែបន្តផ្តល់នូវនុវានុវត្តន៏នៃបទពិសោធន៍បើកបរដ៏ល្អដល់អតិថិជនទូទាំងពិភពលោករួមមានប្រទេសកម្ពុជាផងដែរ។

2

នៅក្នុងឆមាសទីមួយនៃឆ្នាំ 2024 ដ៏អស្ចារ្យនេះ ក្រុមហ៊ុន MG Cambodia សម្រេចបានការលក់ចេញជិត 800 គ្រឿង ដែលកំណើននៃការលក់កើនឡើងរហូតដល់ 41% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2023 ដែលវាបានក្លាយជាផ្នែកដ៏សំខាន់មួយរបស់គ្រួសារ MG នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងប្រជាប្រិយភាពនៃរថយន្តថ្មី និងម៉ាកយីហោរបស់ខ្លួនផងដែរ។ កំណើនដ៏គួរឱ្យកត់សម្គាល់នេះបានបង្ហាញពីភាពរឹងមាំនិងការពង្រីកម៉ាកយីហោកាន់តែទូលំទូលាយយ៉ាងឆាប់រហ័ស ព្រមទាំងមានការទទួលស្គាល់ពីសំណាក់ប្រជាជនកម្ពុជាទៀតផង។

14

-  ការផ្តល់ជូននូវរថយន្តច្រើនប្រភេទច្រើនជម្រើសដល់អតិថិជន៖ ក្រុមហ៊ុន MG Cambodia បានពង្រីកខ្លួនលើប្រភេទផលិតផលរបស់ខ្លួនដោយនាំចូលនូវរថយន្តជាច្រើនម៉ូដែលដែលសុតសឹងជាស៊េរីថ្មីៗ ហើយផ្តល់ជូនអតិថិជនរបស់ខ្លួនបានច្រើនជម្រើសដូចជាៈ រថយន្ត MG RX5 Sport Edition, MG HS ស៊េរីថ្មីអាប់ឌែតលើរូបរាង និង ប្រភេទរថយន្តស្ព័រដែលនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះគឺម៉ូឌែល MG7។

7

ជាមួយគ្នានោះដែរ MG ក៏មានការនាំចូលនូវរថយន្តអគ្គិសនីជាច្រើនម៉ូឌែលដូចជាៈ MG ZS EV, MG4 និង MG Marvel ដែលបានអំពាវនាវជាពិសេសដល់អ្នកប្រើប្រាស់ដែលស្រឡាញ់និងយកចិត្តទុកដាក់ចំពោះបរិស្ថាន។ ទន្ទឹមនឹងនេះ MG ក៏ផ្តល់នូវជម្រើសដ៏ល្អសម្រាប់អតិថិជនរបស់ពួកគេ លើប្រភេទរថយន្ត Crossover ដែលលក់ដាច់និងពេញនិយមបំផុតរបស់ខ្លួនគឺ MG ZS ជាមួយនឹងតម្លៃសមរម្យត្រឹមតែ $26,xxx ព្រមជាមួយលក្ខណៈពិសេសៗលើសគេជាច្រើនដូចជាៈ ប្រព័ន្ធសោរ smart key, កុងទ័រឌីជីថល, ប្រព័ន្ធកាំមេរ៉ា 360 ដែលជំនួយដល់ការចតរថយន្ត, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច, កៅអីអូតូ, ឃ្លុបក្រោយធំទូលាយទំហំ 448L, ដំបូលលើ Panoramic Sunroof, រួមជាមួយដំណើរការម៉ាស៊ីនសាំងចំណុះ 1.5L ចំនួន4ស៊ីឡាំងនិងប្រអប់លេខអូតូ8វគ្គ ដែលសុតសឹងតែជាចំណុចលក្ខណៈពិសេសលើសគេបើធៀបនឹងគូរប្រជែងរបស់ខ្លួន។

15

-  ការពង្រីកបន្ថែមនូវសាខាថ្មីជាបន្តបន្ទាប់៖ ដោយគិតគូរពីភាពងាយស្រួលរបស់អតិថិជន ក្រុមហ៊ុន MG បានបន្តបណ្តាក់ទុនយ៉ាងខ្លាំងក្នុងការពង្រីកបន្ថែមនូវបណ្តាញសាខាថ្មីរបស់ខ្លួនឱ្យកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្ន MG មានចំនួន 4 សាខាដូចជា៖ សាខាភ្នំពេញ MG ទឹកថ្លា, សាខាភ្នំពេញផ្លូវ60ម៉ែត្រ, សាខាខេត្តសៀមរាប និង សាខាខេត្តបាត់ដំបងដែលនឹងបើកដំណើរការនាពេលឆាប់ៗនេះ។ ខណៈដែលសេវាកម្មអតិថិជនដ៏ប្រសើរឡើង និងលទ្ធភាពនៃការប្រើប្រាស់រថយន្តថ្មីកាន់តែកើនឡើង គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញអតិថិជនកាន់តែច្រើនឡើងសម្រាប់ក្រុមហ៊ុន MG ជាមួយនឹងការផ្តល់នូវភាពងាយស្រួលក្នុងការទិញរថយន្តថ្មី និងព្រមទាំងទទួលបានសេវាថែទាំរថយន្តរបស់ពួកគេពីអ្នកជំនាញដែលនៅជិតលោកអ្នក។

12

-  តម្លៃប្រកួតប្រជែង និងការផ្តល់នូវប្រាក់កម្ចីសម្រាប់បង់រំលោះ៖ បើនិយាយអំពីតម្លៃរបស់រថយន្ត MG គឺជាចំណុចទាក់ទាញខ្លាំងរបស់ខ្លួនដែលផ្តល់នូវតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា រួមជាមួយកញ្ចប់ប្រម៉ូសិនបន្ថែមដូចជាៈ UVការពារកម្តៅ, កម្រាលជើង, សេវាកម្មប្តូរប្រេងម៉ាស៊ីន និងកាតសាំងជាដើម។ល។ តម្លៃដ៏ប្រកួតប្រជែង និងប្រម៉ូសិនពិសេសៗដែលផ្តល់នូវជម្រើសហិរញ្ញប្បទានកម្ចីដ៏គួរឱ្យទាក់ទាញពីធនាគារដៃគូររបស់ MG តាមរយៈការផ្តល់ប្រាក់កម្ចីបង់រំលោះសុទ្ធ100% ជាមួយនឹងឯកសារងាយៗ និងឆាប់រហ័ស គឺបានជំរុញឱ្យការលក់កាន់តែកាន់តែកើនឡើងសម្រាប់ MG នៅកម្ពុជា។

9

ចំពោះតម្រូវការកើនឡើងលើវិស័យរថយន្តថ្មីដែលមានតម្លៃសមរម្យ និងភាពទំនើប គឺបានឆ្លើយតបយ៉ាងវិជ្ជមានចំពោះការផ្តល់ជូនពី MG ដែលបង្ហាញពីការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាពីរថយន្តជជុះ ហើយងាកមកប្រើរថយន្តថ្មីវិញ។

10

ការផ្តោតសំខាន់លើភាពច្នៃប្រឌិត និងរថយន្តដែលមានគុណភាពរបស់ MG ក៏បានឆ្លើយតបយ៉ាងល្អទៅកាន់អ្នកប្រើប្រាស់ និងជាចំណែកមួយនៃការកើនឡើងលើទីផ្សារ ហើយសម្រាប់ទិន្នលក់របស់ MG ដែលបានកើនឡើងរហូត 41% នេះគឺបានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការចាប់យកអតិថិជនថ្មីៗ និងអតិថិជនចាស់ដែលបានប្រើប្រាស់ហើយក៏ណែនាំបន្ត។ ទាំងនោះហើយគឺជាសក្ខីភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន MG ក្នុងការផ្តល់ជូននូវរថយន្តថ្មីដែលបំពេញតាមតម្រូវការនិងចំណូលចិត្តរបស់អ្នកប្រើប្រាស់នៅកម្ពុជា។

1345681113

Makara Chham

អត្ថបទសរុប៖ 48

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia