ដំណឹង! ៤ទីតាំងនេះ នៅប្រទេសកម្ពុជា បានជាប់ជាគោលដៅទេសចរណ៍ ទាក់ទាញបំផុតនៅអាស៊ី
Ping Chou EngJULY 2 2024512 views

តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ស្ថាប័នទេសចរណ៍ថ្នាក់ពិភពលោក TripAdvisor បានវាយតម្លៃនិងផ្តល់ឱ្យ ទីតាំងទេសចរណ៍សំខាន់ៗចំនួន៤កន្លែង​ នៅប្រទេសកម្ពុជា ជាប់ជាគោលដៅទេសចរណ៍ទាក់ទាញបំផុត ក្នុងចំណោមគោលដៅទាំង២៥ នៅអាស៊ី។

ក្នុងនោះគោលដៅទេសចរ ទាក់ទាញបំផុតក្នុងប្រទេសកម្ពុជា ដែលផ្តល់ឱ្យដោយស្ថាប័ន TripAdvisor មាន៤ទីតាំងដូចខាងក្រោម៖

ទីតាំងទី១.ប្រាសាទអង្គរវត្ត នៅលំដាប់លេខ ២

ទីតាំងទី២. ប្រាសាទតាព្រហ្ម នៅលំដាប់ទី ១៩

ទីតាំងទី៣. ប្រាសាទបាយ័ន លំដាប់ទី ២០

ទីតាំងទី៤. សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង លំដាប់ទី ២២

សូមជម្រាបផងដែរថាស្ថាប័ន TripAdvisor គឺជាក្រុមហ៊ុនធំមួយរបស់អាមេរិក កំពុងប្រតិបត្តិការជាភ្នាក់ងារទេសចរណ៍អនឡាញនៅក្នុង៤០ប្រទេស ដែលជាគេហទំព័រកក់សេវាកម្មសម្រាប់ដំណើរកម្សាន្ត ក្រៅប្រទេសល្អបំផុតមួយ នៅជុំវិញពិភពលោក មានតួនាទីជាអ្នកមាតិកាសម្បូរបែបលើការណែនាំអំពី បទពិសោធន៍អំពីការធ្វើដំណើរ កន្លែងស្នាក់នៅ ភោជនីយដ្ឋាន និងប្រភេទនៃមធ្យាបាយការធ្វើដំណើរជាដើម៕

449637521 867232368770856 3185120687468730000 N

449519313 867232422104184 3338902616034294264 N

449782590 867232428770850 2942524935686614746 N

449682096 867232385437521 2531339766599991994 N

449519958 867232455437514 8777194274667944657 N

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia