កុំស្រមៃ! សេដ្ឋីវ័យ៣៨ឆ្នាំ ប្រាប់ចំៗថា កុំប្រញាប់ចង់ដេកចាយលុយ បើអ្នកមិនទាន់ធ្វើរឿង២នេះបាន
Toeuy HongJUNE 30 2024799 views

អ្នកបង្កើតមាតិកាហិរញ្ញវត្ថុរបស់គេហទំព័រ Millennial Money និងម្ចាស់សៀវភៅ "សេរីភាពហិរញ្ញវត្ថុ" ​លោក Grant Sabatier បានលើកឡើងថា "ប្រសិនបើអ្នកចង់ឆាប់បានចូលនិវត្តន៍ឈប់ធ្វើការហើយគេងចាយលុយ អ្នកត្រូវប្រាកដចិត្តថាបានបំពេញរឿងសំខាន់២យ៉ាងរួចរាល់ជាមុនសិន"

១. បង្កើតជំនាញចេញពីអាជីពការងារ

ពេលដែលចង់រៀបផែនការចូលនិវត្តន៍មុនអាយុ តម្រូវឱ្យអ្នកគិតឱ្យឃើញថា តើអ្នកចង់ឱ្យជីវិតទៅជាបែបណាបន្ទាប់ពីសម្រាកពីការងារ។ ហើយជាក់ស្ដែងមនុស្សភាគច្រើន គេតែងតែប្រើជំនាញដែលបានមកពីការងារ ដើម្បីបង្កើនជាប្រភពចំណូលអកម្ម។

ហេតុនេះហើយនៅពេលដែលអ្នកកំពុងធ្វើការ អ្នកត្រូវជ្រើសរើសជំនាញណាដែលអ្នកស្រលាញ់ចូលចិត្ត ហើយអាចរស់នៅជាមួយវារហូតដល់ចូលនិវត្តន៍បាន។ ឧទាហរណ៍ថាធ្វើការផ្នែកគណនី ហើយអ្នកស្រលាញ់តួនាទីមួយនេះ ដូច្នេះធ្វើវាឱ្យកើតជាជំនាញទៅ បន្ទាប់ពីឈប់ធ្វើការ អ្នកអាចប្រើជំនាញនោះទៅបង្រៀនអ្នកដទៃ ឬសរសេរចេញជាសៀវភៅល្អមួយក្បាល ដែលអាចលក់យកចំណូលអកម្មបាន។

២. ប៉ាន់ស្មានថាអ្នកត្រូវការលុយសរុបប៉ុន្មានសម្រាប់ដេកចាយ

ជាការពិតធ្វើអ្វីក៏ត្រូវតែមានផែនការដែរ​ ជាពិសេសជាមួយរឿងលុយកាក់អ្នករឹតតែត្រូវសង្កត់ធ្ងន់ខ្លាំងថែមទៀត។ មុនពេលដែលអ្នកចង់សម្រាក អ្នកត្រូវតែដឹងជាមុនសិនថា តើអ្នកសម្រាកប៉ុន្មានឆ្នាំ ក្នុងមួយឆ្នាំត្រូវការលុយប៉ុន្មានសម្រាប់ចាយ ហើយមួយខែៗត្រូវការប៉ុន្មានដែរ។

អ្នកជំនាញបានណែនាំ "ច្បាប់ 4%" ដែលអាចជួយឱ្យអ្នកអាចដឹងចំនួនលុយដែលគួរដកទុកក្នុង១ឆ្នាំ។ ឧទាហរណ៍ថា អ្នកចង់ចូលនិវត្តន៍ជាមួយលុយចំនួន ១.២៥លានដុល្លារ ហេតុនេះអ្នកត្រូវដកសន្សំ ១ឆ្នាំឱ្យបាន 4% នៃចំនួននោះ។ ដូច្នេះចំនួនដែលអ្នកត្រូវសន្សំគឺ ៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ នោះអ្នកត្រូវការពេល ២៥ឆ្នាំទៀតទើបអាចចូលនិវត្តន៍បាន។

គួរបញ្ជាក់ផងដែរថា នៅពេលដែលអ្នកមានគំនិតចង់ឱ្យជីវិតជួបនូវភាពសុខស្រួល ហើយចាប់ផ្ដើមរៀបចំផែនការឱ្យបានច្បាស់លាស់បែបនេះ ជីវិតរបស់អ្នកនឹងកាន់តែមានន័យ​​ ព្រោះតែមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់ជាងមុន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia