ក្រៅពីចិន ពេលនេះក្រុមហ៊ុនជប៉ុន កំពុងពិនិត្យលទ្ធភាពដាក់ទុនវិនិយោគសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា
Bunthoeun KoemJUNE 28 20245.9 K views

បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន មកដល់ពេលនេះកម្ពុជាបានកំពុងដាក់ឲ្យដំណើរការ១ខ្សែហើយគឺពីពេញទៅក្រុងព្រះសីហនុដែលជាខ្សែផ្លូវដំបូង ខណៈមួយផ្លូវល្បឿនលឿនទី២ ដែលតភ្ជាប់ពីភ្នំពេញទៅក្រុងបាវិត បានបើកការដ្ឋានសាងសង់កាលពីពាក់កណ្ដាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧។ ចំណែកឯផ្លូវល្បឿនលឿនទី៣ ដែលតភ្ជាប់ពីភ្នំពេញទៅក្រុងសៀមរាប និងក្រុងប៉ោយប៉ែត បានកំពុងសិក្សាដើម្បីឈានដល់ការបើកការដ្ឋានសាងសង់នាពេលខាងមុខ។

សម្រាប់គម្រោងល្បឿនលឿនខាងលើនេះដែរ គឺសុទ្ធតែទទួលបានការវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ហៅកាត់ CRBC ទាំងអស់។ ប៉ុន្ដែយ៉ាងណាថ្មីៗនេះ ក្រុមហ៊ុន AMIDA POWER Inc. ដែលជាក្រុមហ៊ុនធំមួយរបស់ជប៉ុន បានពិនិត្យលទ្ធភាពលើការដាក់ទុនវិនិយោគ សាងសង់ផ្លូវដឹកញ្ជូនល្បឿនលឿននេះនៅកម្ពុជាផងដែរ។

449402374 122195623844029244 4997193789124385502 N (1)

ការបញ្ជាក់របស់ក្រុមហ៊ុនខាងលើត្រូវបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក TSUKASA SAKURADAN អគ្គនាយកក្រុមហ៊ុន AMIDA POWER Inc. នេះជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

Ce2ffbaf 62ff 4b2c 8b6e 5aefa449a646

សូមជម្រាបដែរថា យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ បានបង្ហាញឱ្យឃើញថា ចន្លោះពីឆ្នាំ២០២៣-២០៣៣ រាជរដ្ឋាភិបាលមានគម្រោងសាងសង់ផ្លូវល្បឿនលឿន ៩ខ្សែ​ ដោយត្រូវការទុនសរុប ៧១៧៣,៦៩លានដុល្លារ។

ក្នុងបញ្ជីគម្រោងដឹកជញ្ជូនអន្តរមធ្យោបាយដដែលនេះ បានបង្ហាញ គម្រោងផ្លូវល្បឿនលឿន៩ខ្សែនេះ បែងចែកជា២ដំណាក់កាល ដោយរយៈពេលខ្លី ឆ្នាំ២០២៣-២០២៧ គឺមានចំនួន៤ខ្សែ ត្រូវការទុន៤១៨៤,៨១លានដុល្លារ និងរយៈពេលវែងឆ្នាំ២០២៨-២០៣៣ នឹងមានផ្លូវល្បឿនលឿនចំនួន ៥ខ្សែបន្ថែម ដោយត្រូវការទុន ២៩៨៨,៨៨លានដុល្លារ៕

6a5e2339 C31d 4cf6 8916 5aa8a15c9b11

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia