ដាក់ពា.ក្យរៀនបាន! សាលាអង់គ្លេសល្បីឈ្មោះមួយ កំពុងប្រកាសផ្ត.ល់អា.ហារូ.បករ.ណ៍ជាច្រើនកន្លែង
ធី ស្រីល័ក្ខJUNE 28 20241.4 K views

ដើម្បីជាការអបអរក្នុងឱកាសខួបទី ៣២ឆ្នាំនៅកម្ពុជា (១៩៩២-២០២៤) សាលាអង់គ្លេសល្បីឈ្មោះមួយគឺសាលា ACE បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សិចំនួន៣២កន្លែង ដោយក្នុងម្នាក់អាចទទួលអាហារូករណ៍រយៈពេល ១ឆ្នាំឯណោះ។

ដូច្នេះហើយ សម្រាប់សិស្សនិស្សិតដែលជាអាហាររូបករណ៍ពីសាលា ACE ហើយគឺអាចជ្រើសរើសម៉ោងសិក្សាដែលខ្លួនពេញចិត្តនៅសាលារបស់ ACE ណាមួយក្នុងចំណោម៦សាខាក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបឬសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចបាន។

នៅក្នុងរយៈពេលនៃការដាក់ពាក្យវិញ គឺចាប់ពីថ្ងៃទី២៧មិថុនា ដល់ទី២៤ខែកក្កដា ឆ្នាំ២០២៤។ ការប្រកាសលទ្ធផលគឺនឹងធ្វើឡើងនៅថ្ងៃទី០១-០៨ សីហាឆ្នាំ២០២៤។ វគ្គសិក្សានឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៤។ ដើម្បីដាក់ពាក្យ ឬដើម្បីទទួលបានព័ត៌មានលម្អិតសូមចុចលីង៖ https://acecambodia.org/ACEscholarship

13

គួរបញ្ជាក់ថា បច្ចុប្បន្ននេះសាលា ACE មានសិស្សនិស្សិតប្រមាណជាង ១០ម៉ឺននាក់ក្នុងមួយឆ្នាំ ដោយមានចាប់ពីអាយុ៨ដល់៥០ឆ្នាំ និងជាង៤០សញ្ជាតិផ្សេងៗគ្នា ហើយសាលា ACE ក៏ត្រូវបានទទួលស្គាល់ទាំងក្នុងស្រុកនិងជាសកលលើកិច្ចការសង្គមរបស់ខ្លួនឯងផងដែរ៕

11

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia