ឱកាសល្អ! ក្រសួងកសិកម្ម ប្រកាសរើសមន្រ្តីកសិកម្ម ១ពា.ន់នាក់ ហើយនេះជារបៀបដាក់ពាក្យតាមអនឡាញ
ធី ស្រីល័ក្ខOCTOBER 8 2024524 views

ចំពោះបងប្អូនដែលមានបំណងចង់ធ្វើការរាជការ ពេលនេះឱកាសល្អបានមកដល់ព្រោះនាពេលនេះ ក្រសួងកសិកម្ម រុក្ខប្រមាញ់បានប្រកាសរើសមន្រ្តីកសិកម្មឃុំរហូតទៅ ១០០០នាក់ ហើយអ្វីដែលកាន់តែពិសេសនោះគឺបងប្អូនអាចបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែងបានផងដែរ។

 

សម្រាប់ការដាក់ពាក្យប្រឡងប្រជែងតាមរយៈប្រព័ន្ធអនឡាញ ដោយអាចស្តេន QR Code ឬចូលទៅកាន់ គេហទំព័រ https://go.gov.kh/era/agric1000 ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ នៅក្នុងនោះដែរ លក្ខខណ្ឌជ្រើសរើសមានដូចជា៖

45

១. បេក្ខជនត្រូវមានសញ្ជាតិខ្មែរ

២. បេក្ខជនត្រូវមាន វិញ្ញាបនបត្រ សញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ ពាក់ព័ន្ធនឹងកសិកម្ម ៣. បេក្ខជនត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ និងអាយុយ៉ាងច្រើនបំផុត គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមលក្ខខណ្ឌខាងក្រោម៖

  • បេក្ខជនជាមន្ត្រីរាជការ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ
  • បេក្ខជនមានសញ្ញាបត្របណ្ឌិត ត្រូវបានលើកលែងលក្ខខណ្ឌអាយុ
  • បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ - បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ - បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្ររង ឬសមមូល ត្រូវមានអាយុច្រើនបំផុត ២៨ឆ្នាំ
  • បេក្ខជនមានវិញ្ញាបនបត្រជំនាញ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ២៥ឆ្នាំ

៤៨

គួរបញ្ជក់ថា បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ នឹងត្រូវទទួលបានបៀវត្សទាបបំផុតចាប់ពី ១,៤០០,០០០៛ (មួយលាន បួនរយពាន់រៀលគត់) ទៅតាមប្រភេទក្របខណ្ឌ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៦០,០០០៛ (មួយរយហុកសិបពាន់រៀលគត់) ក្នុង១ខែ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់មន្ត្រីរាជការស៊ីវិលផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia