តម្លៃជាង១ម៉ឺន$ទេ! ក្រុមហ៊ុនយក្សចិន៣ រួមគ្នាផលិតឡាន Pick Up អគ្គិសនីសុទ្ធ សាកថ្ម១ពេញ ជិះបានជាង៣០០ Km
នារី AUTOJANUARY 25 2024155 views

ក្រុមហ៊ុនយក្សចិន៣ រួមមាន SAIC GM និងក្រុមហ៊ុន Wuling (SGMW) បានធ្វើការចាប់ដៃគ្នា បណ្តាក់ទុនរួមគ្នា ទើបតែបានបង្ហាញជាផ្លូវការនូវរថយន្ត Baojun Yep Pickup ដែលនឹងមកដល់នាពេលខាងមុខ​នេះហើយ ដែលជាប្រភេទរថយន្តស៊េរីថ្មីម៉ាក Baojun Pickup អគ្គិសនីសិទ្ធ ដោយសាកថ្មមួយពេញ អាចធ្វើដំណើររហូតដល់ជាង ៣០០គីឡូម៉ែត្រ តម្លៃជាង១ម៉ឺនដុល្លារ។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័ Car Scoops ។​

 

Baojun Yep Pickup 4

Baojun Yep Pick up 1

ថ្មីៗនេះ SGMW Design បានបង្ហាញរូបភាពនៃ រថយន្ត Baojun Yep Pickup ដែលរចនាឡើងក្នុងទម្រង់ជារថយន្តភីកអាប់ខ្នាតតូច។ ដោយផ្អែកលើ Baojun Yep ជាមួយលក្ខណៈពិសេសយ៉ាងទាក់ទាញ រួមមាន ក្រឡាចត្រង្គខាងមុខធំមូល ជាមួយនឹងអំពូល LED បួនជ្រុងនៅសងខាង និងខាងមុខមានប៉ាណាជាប់ជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED ដំបូល roof rack ថាសកង់ស្ព័រប្រភេទ Off-road ព្រមទាំងកង់សាគួរផ្នែកខាងក្រោយផងដែ​រ។

 

Baojun Yep Pickup 1s 1536x864

Baojun Yep Pickup 2

បើ​និយាយ​ពី​កម្លាំង​ការ​បើកបរវិញ រថយន្តនេះអាចផលិតកម្លាំងបាន ៦៧សេះ និងកម្លាំងបង្វិល ១៤០ ញូតុនម៉ែត្រ ហើយរថយន្តនឹងអាចឈានដល់ល្បឿនអតិបរមា ១00 គីឡូម៉ែត្រក្នុងមួយម៉ោង។ ខណៈសាកថ្ម១ពេញ ចាយពេលត្រឹមតែ៥៨នាទីតែប៉ុណ្ណោះ (សាកល្បឿនលឿន) តែអាចធ្វើដំណើរបានរហូតដល់ទៅ ៣០៣ គីឡូម៉ែត្រ។

Baojun Yep Suv Vs Pickup

គួរជម្រាបផងដែរថារថយន្តមួយបាំងកន្លះ Baojun មានប្រវែងសរុប ៣ ៣៨១ ម.ម ទទឹង ១ ៦៨៥ ម.ម កំពស់ ១ ៧២១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ១១០ ម.ម៕

 

Baojun Yep Pick up 1

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia