រដ្ឋបាលលោក Trump នឹងផ្តល់ប្រា.ក់ ១០០០ដុ.ល្លារ ដល់ជនអន្តោប្រវេសន៍ខុសច្បា.ប់ បើស្ម័គ្រចិត្តធ្វើរឿង១នេះ
Kan DaraMAY 7 2025271 views

រដ្ឋបាលលោក Donald Trump នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១,០០០ ដុល្លារ និងជំនួយការធ្វើដំណើរដល់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលស្ម័គ្រចិត្តចាកចេញពីសហរដ្ឋអាមេរិក ដោយខ្លួនឯង និងត្រឡប់ទៅស្រុកកំណើតវិញ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០២៥។

ក្រសួងសន្តិសុខអាមេរិក (DHS) បានបញ្ជាក់ថា ការស្ម័គ្រចិត្តនេះ នឹងត្រូវធ្វើតាមរយ:កម្មវិធីទូរស័ព្ទមួយហៅថា CBP Home ដើម្បីប្រាប់រដ្ឋាភិបាលថា ពួកគេមានគម្រោងត្រឡប់ទៅស្រុកកំណើតវិញ ដោយនឹងទទួលបានជំនួយហិរញ្ញវត្ថុ ក៏ដូចជាការរ៉ាប់រងថ្លៃធ្វើដំណើរ និងមិនត្រូវបានអាជ្ញាធរចាប់ខ្លួននោះទេ​។ ប៉ុន្តែបើពួកគេគេចវេស ហើយបន្តរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ នឹងត្រូវចាប់ខ្លួន រួមទាំងពិន័យជាទឹកប្រាក់ ១៧,០០០ដុល្លារ ក្នុងម្នាក់។

គួរជម្រាបផងដែរថា ចាប់តាំងពីថ្ងៃទី ២០ ខែមករា រហូតមកដល់បច្ចុប្បន្ន DHS បានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានបណ្តេញជនអន្តោប្រវេសន៍ចំនួន ១៥២,០០០ នាក់ ខណៈដែលក្នុងអាណត្ពិដ្ឋបាលលោក Joe Biden បានបណ្តេញចេញចំនួន ១៩៥,០០០ នាក់ ក្នុងរយៈពេល ៣ខែ៕


អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia