MG គឺជាម៉ាករថយន្តរបស់ចក្រភពអង់គ្លេសដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ហើយយីហោនេះទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់រហូតមកដល់ពេលនេះ ជាមួយរថយន្ត MG ប្រហែល 2000 គ្រឿងត្រូវបានលក់ចេញ និងទទួលបានការកក់ជាបន្តបន្ទាប់ប្រមាណជាង 400 គ្រឿងទៀត។ MG ទទួលបានកំណើន និងប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅលើទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជា ហើយបានធ្វើឱ្យប្រជាជនកម្ពុជាទទួលស្គាល់ម៉ាក MG ថាជារថយន្តទំនើបទាន់សម័យដែលមានគុណភាពល្អ និងតម្លៃសមរម្យ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន MG បានប្រកាសបើកដំណើរការជាផ្លូវការនូវអគារតាំងបង្ហាញថ្មី ដែលមានទីតាំងធំជាងមុន និងមានស្តង់ដារនៃការតាំងបង្ហាញរថយន្ត ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ២០៧ មហាវិថីសហពន្ធរូស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អគារតាំងបង្ហាញរថយន្ត MG ថ្មីនេះនឹងនាំមកជូននូវគំរូស្តង់ដាររថយន្តម៉ាកល្បីរបស់ចក្រភពអង់គ្លេសឱ្យកាន់តែទាក់ទាញដល់អតិថិជនកាន់តែច្រើនទៀតក្នុងប្រទេសកម្ពុជា។ តំណាងឱ្យការវិនិយោគនេះ MG នឹងធានាថាអតិថិជនទទួលបានសេវាកម្មទិញ និងទទួលរថយន្តកាន់តែល្អបំផុត ស្របតាមជំហរនិងដំណើរការស្តង់ដាររបស់ MG ដើម្បីផ្តល់នូវការពេញចិត្តដល់អតិថិជន។ MG ក៏មានកន្លែងពិសេសមួយក្នុងការអបអរសាទររថយន្តថ្មីរបស់អតិថិជនគឺ “TF Motors Lounge” ដែលជាបន្ទប់មួយដ៏ផាសុកភាពសម្រាប់អតិថិជនទទួលរថយន្តថ្មី និងថតរូបដ៏ស្រស់ស្អាតដើម្បីទុកជាអនុស្សាវរីយ៏ល្អៗក្នុងការទទួលរថយន្តថ្មីជាមួយក្រុមគ្រួសារពួកគាត់។
អ្នកទិញអាចជ្រើសរើសនូវជម្រើសជាច្រើនពីគ្រប់ម៉ូឌែលរថយន្តដ៏គួរឱ្យចាប់អារម្មណ៍របស់ MG ដែលមានបំពាក់យ៉ាងពិសេសនូវមុខងារប្រើប្រាស់ទំនើបៗនិង តម្លៃដ៏សមរម្យ។ ទាំងនេះរួមមានរថយន្ត MG GT ស៊េរីថ្មីឆ្នាំ២០២២ ដែលត្រូវបានរចនាឡើងដើម្បីដាក់បញ្ចូលស្ទីលបែបស្ព័រយ៉ាងប្រណិតទៅជារថយន្តប្រភេទស៊ីឌាននេះ។ ជាមួយគ្នានេះដែរ អគារតាំងបង្ហាញថ្មីនេះក៏មានម៉ូឌែលដែលលក់ដាច់ខ្លាំងដូចជា MG ZS, MG HS Trophy, MG 6 និង MG RX8 ផងដែរ។ គ្រប់ម៉ូតទាំងអស់សុទ្ធតែមានតម្លៃសមរម្យ និងមានការធានារយៈពេល៣ឆ្នាំ ឬ ១០០,០០០Km។ តម្លៃរបស់រថយន្ត MG ចាប់ផ្តើមពី $31,000 នៃប្រភេទ crossover រហូតដល់ប្រភេទ SUV ខ្នាតធំដ៏ប្រណិតដែលមានតម្លៃប្រមាណ $58,000។ រថយន្ត MG ផ្តល់នូវជម្រើសជាច្រើន និងល្អប្រសើរពីរថយន្តប្រភេទស៊ីឌាន ដល់រថយន្ត SUV ខ្នាតធំ ដែលលោកអ្នកអាចជ្រើសរើសម៉ូដែលរថយន្តដែលសាកសមនឹងអ្វីដែលជាតម្រូវការរបស់អ្នកដូចជាការប្រើប្រាស់ផ្ទាល់ខ្លួន និងលក្ខណៈគ្រួសារ។
លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៍ថា “យើងកំពុងសម្លឹងមើលការរីកចម្រើនដោយការសាកសួរខ្លួនយើងជារៀងរាល់ថ្ងៃ ដើម្បីបង្កើនប្រសិទ្ធភាពធនធានរបស់យើង និងផ្តល់នូវបទពិសោធន៍ល្អបំផុតតាមដែលអាចធ្វើទៅបានសម្រាប់អតិថិជនទាំងអស់ ចាប់តាំងពីពេលដែលអ្នកឈានជើងចូលអគារតាំងបង្ហាញរបស់ MG រហូតដល់ក្លាយទៅជាសមាជិកគ្រួសារ MG ដ៏រីករាយ និងរឹងមាំ។