ធនាគារ ឌីជីប៊ី ជាធនាគារពាណិជ្ជមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាបុត្រសម្ព័ន្ធនៃធនាគារ អាយអឹម (iM) ហើយជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុ ឌីជីប៊ី និងដែលជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានដាក់ដំណើរការនូវកម្មវិធីផ្តល់ជូនរង្វាន់ទឹកប្រាក់ ១.៥០០.០០០ រៀល ដល់ដៃគូអាជីវករស្រាប់របស់ខ្លួន និងពាណិជ្ជករដទៃទៀតដែលមានបំណងចង់ក្លាយជាដៃគូអាជីវកររបស់ធនាគារ។ ការបង្កើត និងដំណើរការនូវកម្មវិធីផ្តល់ជូនពិសេសនេះ គឺដើម្បីលើកទឹកចិត្តដល់ដៃគូអាជីវករឆ្នើមទាំងអស់ដែលទទួលការទូទាត់យ៉ាងសកម្មពីអតិថិជនរបស់ពួកគាត់តាមរយៈKHQRរបស់ធនាគារ ឌីជីប៊ី កន្លងមក។ ហើយគ្រប់ដៃគូអាជីវករទាំងអស់របស់ធនាគារមិនថាថ្មី ឬចាស់នោះទេ នឹងមានឱកាសទទួលបានប្រាក់រង្វាន់ពីកម្មវិធីផ្តល់ជូនពិសេសនេះនៅរៀងរាល់ ៣ខែម្តង គិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយអ្នកដែលទទួលបានរង្វាន់ជាទឹកប្រាក់ពីធនាគារចំនួនមួយរូប នឹងត្រូវប្រកាសតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ ឌីជីប៊ី។
ស្របពេលជាមួយគ្នានេះផងដែរ គ្រប់ដៃគូអាជីវករទាំងអស់របស់ធនាគារ អាចរីករាយជាមួយនឹងកម្មវិធីផ្តល់ជូនរង្វាន់ទឹកប្រាក់បន្ថែមមួយទៀត រហូតដល់ ២០០.០០០ រៀល ជារៀងរាល់ខែ។ ដែលរង្វាន់ជាទឹកប្រាក់នេះនឹងធ្វើការផ្តល់ជូនដល់ដៃគូអាជីវករឆ្នើមចំនួន ៣០ រូបដែលបានប្រើប្រាស់KHQRរបស់ធនាគារ ក្នុងការទទួលការទូទាត់ពីអតិថិជនរបស់ខ្លួនច្រើនជាងគេប្រចាំខែ ដោយគ្រាន់តែបំពេញតាមលក្ខខណ្ឌងាយៗពីកម្មវិធីដើម្បីចូលរួម មានដូចជា៖ ទទួលការទូទាត់អប្បបរមា ១០០ ប្រតិបត្តិការក្នុងមួយខែ ជាមួយទឹកប្រាក់អប្បបរមា ១,២៥ ដុល្លារអាមេរិក ឬ ៥.០០០ រៀល ក្នុងមួយប្រតិបត្តិការ និងពីអតិថិជនចាប់ពី ១០០ នាក់ផ្សេងគ្នាឡើងទៅ។ កាន់តែពិសេសជាងនេះទៀត ដៃគូអាជីវកររបស់ធនាគារទាំងអស់មិនត្រឹមតែមានភាពងាយស្រួលក្នុងការទទួលការទូទាត់តាមរយៈKHQRប៉ុណ្ណោះទេ ដៃគូអាជីវករទាំងអស់ ក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមដូចជា៖ ទទួលបានអត្រាការប្រាក់ខ្ពស់ជាងគេ ៣% ក្នុងមួយឆ្នាំ ពីគណនីបញ្ញើសន្សំ ទទួល ឬផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ SWIFT ដោយឥតគិតថ្លៃសេវា ស្នើសុំ និងប្រើប្រាស់ប័ណ្ណឥណពន្ធវីសា នៅក្រៅប្រទេសដោយសេរី និងមិនមានកម្រៃសេវាលើអត្រាប្តូររូបិយប័ណ្ណបន្ថែមឡើយ ទទួលបានការអនុម័ត្តឥណទានគេហដ្ធាន ឬឥណទានអាជីវកម្មយ៉ាងឆាប់រហ័ស ជាមួយទំហំឥណទានធំរហូតដល់ ១.០០០.០០០ ដុល្លារអាមេរិក រួមជាមួយនិងអត្រាការប្រាក់ទាបជាងគេផងដែរ។
តស់សូមកុំឱ្យឱកាសដ៏ល្អកន្លងផុតទៅ! ចុះឈ្មោះក្លាយជាដៃគូអាជីវកររបស់ធនាគារ ឌីជីប៊ី ឥឡូវនេះតាមរយៈ៖https://merchant.dgbcambodia.com/register ឬគ្រាន់តែទាក់ទងមក៖០២៣៩៩៩៩៩០ | ០៨១/០១៧៨៨៨៩០៥ ឬអញ្ជើញទៅកាន់សាខាណាមួយដែលនៅជិតអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីរង្វាន់ទឹកប្រាក់សម្រាប់អាជីវករឆ្នើមប្រចាំត្រីមាស និងប្រចាំខែនេះសូមចូលទៅកាន់៖mailto:https://www.dgbbank.com.kh/lucky-merchant/
អំពីធនាគារ ឌីជីប៊ី
ធនាគារ ឌីជីប៊ី ជាធនាគារពាណិជ្ជ ដែលមានកម្មសិទ្ធិកាន់កាប់ភាគហ៊ុន ១០០% នៃធនាគារ អាយអឹម (iM) ហើយជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុ ឌីជីប៊ី និងដែលជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង។ ធនាគារ ឌីជីប៊ី បើកដំណើរការដំបូងក្នុងប្រទេសកម្ពុជា ក្នុងនាមជាគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានឈ្មោះថា Cam Capital Co, Ltd ហើយនៅក្នុង ឆ្នាំ២០២០ ធនាគារ បានទទួលអាជ្ញាប័ណ្ណ ជាធនាគារពាណិជ្ជ ពីធនាគាជាតិនៃកម្ពុជា (NBC) ដែលមានឈ្មោះជាផ្លូវការថាធនាគារ ឌីជីប៊ី ភីអិលស៊ី។ ធនាគារ បាននិងកំពុងបន្តផ្ដល់ជូននូវសេវាធនាគារ យ៉ាងពេញលេញដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត (DGB Mobile) អេធីអឹម ប័ណ្ណឥណពន្ធ សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ក្នុងប្រទេស សេវាទទួល ឬ ផ្ទេរប្រាក់ក្រៅប្រទេស SWIFT សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតជាច្រើន។