សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសរកក្រុមហ៊ុនស្ដារទន្លេមេគង្គដែលស្ថិតនៅក្នុងតំបន់ទាំងនេះ
Bunthoeun KoemOCTOBER 14 2024414 views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ បានប្រកាសរកក្រុមហ៊ុនឯកជន ដើម្បីធ្វើការស្ដារទន្លេមេគង្គនៅផ្នែកខាងលើ ដែលស្ថិតនៅក្នុងភូមិសាស្ដ្រខេត្ដក្រចេះ និងខេត្ដកំពង់ចាម ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកឲ្យកាន់តែប្រសើរ  ខណៈបច្ចុប្បន្នផ្លូវទឹកទន្លេនៅតំបន់នោះមានខ្សាច់ច្រើន។ ហើយមួយផ្នែកទៀតដើម្បីសម្រួលដល់ការដឹកជញ្ជូនគ្រាប់ស្វាយចន្ទី ដែលរាជរដ្ឋាភិបាលគ្រោងរៀបចំអភិវឌ្ឍន៍វិស័យមួយនេះនៅតំបន់លើខាងលើនាពេលខាងមុខផងដែរ។

463027530 538861178946388 3049201872447214578 N

 

ថ្លែងនៅក្នុងព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលរៀបចំឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះសម្ដេចធិបតីបានមានប្រសាសន៍ថា៖ «ឥឡូវកំពុងរកអ្នកស្ដារទន្លេ វាកក់ពិសេសនៅខាងលើ។ វិស័យឯកជនពីណាចាប់អារម្មណ៍? នៅខាងលើច្រើនព្រោះឥឡូវយើងមាននៅខាងក្រោម ប៉ុន្ដែនៅខាងកំពង់ចាម នៅខាងក្រចេះអីនៅមានខ្សាច់ច្រើននៅទីនោះដែលយើងត្រូវស្ដារ ព្រោះបន្ដិចទៀតនៅតំបន់នោះធ្វើម៉េចឲ្យផ្លូវទឹកយើងតភ្ជាប់»

 

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបន្ដថា «យើងធ្វើផ្លូវ ៥០C ពីកំពង់ធំទៅកំពង់ឆ្នាំងមានផែមួយពហុបំណង យើងគ្រោងរៀបចំធ្វើម៉េចអភិវឌ្ឍន៍វិស័យស្វាយចន្ទីនៅទិសខាងនោះ ដើម្បីធានាការដឹកជញ្ជូន អុីចឹងត្រូវការស្ដារបន្ថែមទៀតភ្ជាប់ជាមួយ។ អុីចឹងការបង្កើនការយកចិត្ដទុកដាក់ ដាក់ចេញគោលការណ៍»។​

 

សូមជម្រាបផងដែរ យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ បានបង្ហាញថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការណ៍ក្នុងការសិក្សារនិងស្ដារផ្លូវទឹកពីភ្នំពេញទៅទន្លេបិទតាមដងទន្លេមេគង្គ, សិក្សានិងស្ដារផ្លូវទឹកពីភ្នំពេញទៅខេត្ដកំពង់ឆ្នាំង, ស្ដារផ្លូវទឹកទន្លេសាបពីកំពង់ឆ្នាំងទៅខេត្ដពោធិ៍សាត់, ស្ដារផ្លូវទឹកទន្លេសាបពីពោធិ៍សាត់ទៅខេត្ដសៀមរាប និងផ្លូវទឹកពីកំពង់ផែស្វយ័តភ្នំពេញទៅដល់ព្រំដែនវៀតណាមជាដើម៕

 

448401822 122134882580262134 4716036738218291996 N

1

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia