នាយកក្រុមហ៊ុន Meiji បង្ហើបពីគម្រោងធំៗ ២ ដែលខ្លួនចង់មកវិនិយោគនៅកម្ពុជា នាពេលខាងមុខ
ធី ស្រីល័ក្ខDECEMBER 19 2023371 views

លោក កាត្សឹណារី  ម៉ាត្សឹដា ​ (Katsunari Matsuda) ដែលជានាយកក្រុមហ៊ុន Meiji Co., Ltd បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគគម្រោងធំៗ២ របស់កម្ពុជានាពេលខាងមុខ ដោយគម្រោងទី១នោះគឺការវិនិយោគទៅលើភាពសម្បូរបែបនៃផលិតផល ហើយគម្រោងទី២នោះវិញគឺការវិនិយោគទៅលើបច្ចេកវិទ្យា។

ដោយការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក កាត្សឹណារី  ម៉ាត្សឹដា ​ (Katsunari Matsuda) នាយកក្រុមហ៊ុន Meiji Co., Ltd ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

19

ជាការឆ្លើយតប សម្តេចធិបតី ក៏បានសម្តែងនូវការអរគុណ និងសេចក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន Meiji ដែលបានបង្ហាញពីចំណាប់អារម្មណ៍ និងគ្រោងវិនិយោគនៅកម្ពុជា នាពេលអនាគតខាងមុខ ដោយ សម្តេច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ដែលចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព ដូច្នេះការផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអទិភាពចម្បង ។

ក្នុងជំនួបនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម ដោយធ្វើការផលិតផ្ទាល់ ដើម្បីលក់នៅទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសជិតខាង និង​ប្រទស​​ក្នុងតំបន់ ដែលកំពុងមានតម្រូវការខ្ពស់ចំពោះផលិតផលទាំងអស់នេះ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើជំនាញកសិកម្ម ដើម្បីចូលរួមលើកកម្ពស់ផលិតភាពក្នុងវិស័យនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ៕

20

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia