ឆ្នាំមុនផ្សារទំនើប AEON 3 ឆ្នាំ២០២៣ផ្សារថ្មី១ទៀតបានបើកដំណើរការនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ
Bunthoeun KoemOCTOBER 5 2023121 views

កាលពីចុងឆ្នាំ២០២២ កន្លងទៅផ្សារទំនើប AEON ទី៣ ដែលមានទីតាំងស្ថិតនៅក្នុងក្រុង​រណប ING City ភាគខាតត្បូងរាជធានីភ្នំពេញបានបើកដំណើរផ្សាររបស់ខ្លួន។ យ៉ាងណានៅក្នុងឆ្នាំថ្មី២០២៣ នេះ ក៏មានផ្សារថ្មីមួយទៀតបានបើកដំណើរការនៅក្នុងតំបន់ដ៏មានសក្កានុពលនេះមួយទៀតផងដែរនោះគឺផ្សារសហគមន៍ មានជ័យ អាវឺន្យូ (Mean Chey Avenue) បានបើដំណើរការផងដែរ ក្រោយចំណាយពេលសាងសង់អស់ជាងច្រើនឆ្នាំ។

 

ជាក់ស្ដែងកាលពីថ្ងៃទី៤ ខែតុលា កន្លងទៅ ផ្សារមានជ័យ អាវឺន្យូ បានបើកដំណើរការសាកល្បងជាសាធារណៈផងដែរ។ តាមការបញ្ជាក់ ផ្សារ មានជ័យ អាវឺន្យូ (Mean Chey Avenue) ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជាង ៥ ហិកតា ដែលមានសួនច្បារ និងទីធ្លាដ៏ធំទូលាយសម្រាប់លំហែកាយរហូតដល់ ១ ហិកតា។

 

ក្រៅពីមានសួនច្បារទំហំ ១ ហិកតា អ្វីដែលកាន់តែពិសេសនោះគឺ ផ្សារ មានជ័យ អាវឺន្យូ មានទីធ្លាសម្រាប់ចតយានជំនិះ រហូតដល់ជាង ១ ពាន់ចំណត ដែលបង្កភាពងាយស្រួលសម្រាប់អ្នកដែលមកកាន់ទីនេះ។

 

ផ្សារថ្មីនេះគឺស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) កែងនឹងមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលជាមហាវិថីដ៏ធំទាំង ២ ស្ថិតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ៕

 

385307609 288822827347809 7723258892462294295 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia