មក​ដល់​​ស្រុក​ខ្មែរ​ហើយ! Mclaren 750S កំពូល​រថយន្ត ​​​Supercar ​មក​ម្តង​នេះ រួមបញ្ចូលនវានុវត្តនិងប្រណីតភាព

10

ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អង់គ្លេស McLaren ​​ទើប​​​តែ​​​​បាន​សម្ពោធ​​​​​​​​នូវ​​រថយន្ត​ Supercar​​ ជំនាន់​ចុង​ក្រោយរបស់​ខ្លួន​​ គឺ Mclaren 750s នៅ​​​ Showroom ​​នៃទី​​ក្រុង​ភ្នំពេញ​​ កាល​ពី​ថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ២០២៣។ ដោយ​​មាន​ការ​​​​អញ្ញើ​ញ​រួម​​​​​​​​​​​​​ពី​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ HGB Group និង​ Mclaren ប្រ​ចាំ​តំបន់​ ព្រម​ទាំង​​ភ្ញៀវ​កិត្តិយសនិង​អ្នក​សារព័ត៌មាន​​​ជាច្រើន​​នាក់​ផងដែរ​ ។

11

ក្នុងកិច្ចបើកកម្មវិធីលោក Luis Canto Moniz អ្នកគ្រប់គ្រងក្រុមហ៊ុន McLaren ប្រចាំប្រទេសកម្ពុជាបានថ្លែងសុន្ទរកថាស្វាគមន៍ក៏ដូចជាបង្ហាញពីវឌ្ឍភាពនៃក្រុមហ៊ុនមួយនេះដែលដំណើរការរយៈកាលកន្លងទៅ ជាមួយនឹងការថ្លែងអំណរគុណដល់ការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាផ្ទាល់ចំពោះម៉ាក​យីហោ McLaren។

12

នៅឱកាសនោះផងដែរ កញ្ញា ហ៊ុនឡេង ឡៃហ៊ាង ដែល​ជាប្រធានគ្រប់គ្រងទូទៅ​ បានធ្វើការបង្ហាញត្រួសៗអំពីរូបរាង សមត្ថភាព ក៏ដូចជាប្រណីតភាពនៃការផលិតព្រមទាំងបច្ចេកវិទ្យាផងដែរ ឆ្លុះបញ្ជាំងឱ្យឃើញពីវិស្វកម្មនៃយានយន្តរបស់ McLaren ការរចនា និង នវានុវត្តន៍ចុងក្រោយបំផុ​ត​របស់​​រថយន្ត​ Mclaren 750S ។

13

តាមរយៈបទបង្ហាញរបស់​កញ្ញាខាងលើ​  McLaren 750S មិនមែនគ្រាន់តែជា Supercar ធម្មតានោះទេ តែជាភាពអស្ចារ្យនៃវិស្វកម្មយាន្តយន្តជាមួយនឹងឈ្មោះថាជារថយន្តស្រាលបំផុត និង ខ្លាំងបំផុតរបស់ McLaren។

14

McLaren 750S នេះបំពាក់មកជាមួយម៉ាស៊ីន V8 Twin-turbocharged 4.0-litre មានកម្លាំង 750 PS និង 800NM ​​​​​​​​​មិន​ត្រឹម​តែប៉ុណ្ណោះ​រថយន្ត​នេះមាន​កម្រិត​ស្ទុះខ្លាំង ពី 0-100 km/h ប្រើពេលត្រឹមតែ 2.8 វិនាទីតែប៉ុណ្ណោះ។

15

McLaren 750S មានការរចនាប្លែកពីគេ ជាមួយនឹងការជ្រើសរើសដោយយកចិត្តទុកដាក់បំផុតនូវវត្ថុធាតុដើម ធ្វើឱ្យ Supercar នេះកាន់តែស្អាតជាងមុន ស្រាលជាងមុន លឿនជាងមុន ដោយតួរថយន្តទាំងមូលផលិតចេញពីសសៃកាបូនហ្វាយប៊ឺរ Monocoque ថ្មីដែលជាប្រភេទ កាបូន ស្វីតនិងស្រាលបំផុតធ្វើឱ្យ 750S ស្រាលជាងម៉ូដែលMcLaren 720Sរហូតដល់ទៅ ៣០ គីឡូក្រាមហើយស្រាលជាងម៉ូដែលប្រគួតប្រជែងដល់ទៅ​ 193 គីឡូក្រាម។

16

ការរចនាខាងក្នុងនៃរថយន្តនេះ ​​ត្រូវបា​នច្របាច់បញ្ចូល រវាងនវានុវត្តន៍ និង ប្រណីតភាព ដោយរចនាផ្ដោតលើអ្នកបើកបរ ជាមួយនឹងបច្ចេកវិទ្យាដែល​អាចភ្ជាប់ជាមួយនឹង Apple CarPlay ជាពិសេស McLaren Control Launcher មានជាមួយនឹង USB-C និង USB0A Ports។

17

ដើម្បី​ឲ្យ​ងាយ​ស្រួល​​ក្នុង​ការ​​​​​បើកបរ​ និង​ផាសុកភាព ​Mclaren ក៏បាន​បំពាក់នូវកៅអីប្រភេទ​ Sport ដែល​ជាប្រភេទស្បែក Nappa និង Alcantarra សម្រាប់ការប្រកួតគ្រប់កាលៈទេសៈ។

18

រថយន្ត​​​បាន​​​លាយបញ្ចូល​​​​​​​​សិល្ប: Aesthetics មានផាសុកភាពល្អ តួរច្រមុះខាងមុខរាងទាបជាងមុន មានកាងចេញក្រៅបន្តិច ហើយផ្នែកខាងក្រោយត្រូវបានរចនាឡើងវិញ សម្របទៅតាមលក្ខខណ្ឌបច្ចេកទេស Aerodynamic យ៉ាងល្អបំផុតរបស់រថយន្ត ផ្ដល់ជម្រើសឱ្យអ្នកប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប និង កម្លាំងដ៏អស្ចារ្យ។

19

សម្រាប់ប្រព័ន្ធប៊ូមនិងប្រព័ន្ធគ្រប់គ្រងលំនឹង៖  MCLaren 750S បានបំពាក់ដោយមុខងារ Proactive Chassis Control (PCC III) ជំនាន់ថ្មីបំផុតរបស់ McLaren's Proactive Chassis Control (PCC III) 750S ដែលដំណើរការយ៉ាងរហ័សបំផុតទោះបីស្ថិតក្នុងស្ថានភាពផ្លូវរអិលក៏ដោយ។

20

សរុបមក McLaren 750S គឺជារថយន្តទំនើបដែលរួមបញ្ចូលគ្នានូវទំងន់ស្រាលជាង ថាមពលខ្លាំង និងបច្ចេកវិជ្ជាទំនើប ដើម្បីផ្តល់នូវបទពិសោធន៍នៃការបើកបរដែលមិនអាចប្រៀបផ្ទឹមបាន។ សម្រាប់​ព័ត៌មាន​​លម្អិត ​បងប្អូន​អាច​​​​​ទៅ​កាន់​​​​​ Showroom របស់​ Mclaren នៅ​ចំកណ្តាលទី​ក្រុងភ្នំពេញ​ ​ឬ​អាចទំនាក់ទំនងទៅកាន់សហការីរបស់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ 098 900 055។

212223

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia