ឆ្នាំ២០២៣ខាត់លុ.យឡុងចុង ឆ្នាំថ្មី Mark Zuckerberg ឡើងជាមហាសេ.ដ្ឋីទី៤ ព្រោះបានធ្វើរឿងធំ២នេះ
Kan DaraFEBRUARY 6 2024192 views

ក្រោយខាតលុយស្ពឹកមុខក្នុងដើមឆ្នាំ២០២៣ លោក Mark Zuckerberg បានក្លាយជាមហាសេដ្ឋីមានបំផុតលើ​លោកទី៤ ជាមួយទំហំទ្រព្យសម្បត្តិ ១៦៧.២ ពាន់លានដុល្លារ ចេញផ្សាយដោយទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

 

1

 

ចំពោះមូលហេតុនៃការកើនឡើងនូវចំនួនទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់នេះ ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Meta បានធ្វើការកាត់បន្ថយការចំណាយដោយបញ្ឈប់បុគ្គលិកជិត ១០,០០០នាក់ និងជំរុញបច្ចេកវិទ្យា AI ដោយបង្កើតមុខងារថ្មីៗដើម្បីទាញចំណូលបន្ថែម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Meta នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

 

A

 

គួរជម្រាបផងដែរថា កាលពីដើមឆ្នាំ២០២៣ លោក Mark Zuckerberg មានទ្រព្យសម្បត្តិត្រឹម ៨៤ពាន់លានដុល្លារប៉ុណ្ណោះ ក្រោយមហាសេដ្ឋីរូបនេះ​វក់វីនឹងបច្ចេកវិទ្យា Metaverse ដោយបានចាក់លុយអស់រាប់សិបពាន់លានដុល្លារក្នុងប្រតិបត្តិការ ប៉ុន្តែលទ្ធផលដែល​ទទួលបាន បែរជាមិនល្អគាប់ប្រសើរទៅវិញ៕

 

Qd

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia