រូបថតMessi១ សន្លឹកបំបែកកំណត់ត្រាអ្នកចុចមើលច្រើនបំផុតសូម្បីតែ មេហ្វេសប៊ុកក៏លាន់មាត់ថាបែបនេះ
Kan DaraDECEMBER 21 2022448 views

ក្រោយលើកពានFIFA World Cup ជាលើកដំបូងក្នុងអាជីព ​ប្រធានកីឡាកររបស់ប្រទេសអាហ្សង់ទីន លោក Lionel Messi ​បានបំបែកកំណត់ត្រាអ្នកចុចមើលច្រើនបំផុតជាមួយនឹងរូបថតលើកពានមួយសន្លឹក មានអ្នកចុចឡែក៦៧​លានដងត្រឹមរយៈពេល ៧២ម៉ោង នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោក រហូតដល់មេធំ Meta លោក Mark Zuckerberg​ លាន់មាត់ភ្ញាក់ផ្អើល។

ក្នុងនោះដែរលោក Mark Zuckerberg បានថ្លែងទៅកាន់កីឡាករ Messi យ៉ាងដូច្នេះថា​ Leo Messi's ការបង្ហោះរបស់ World Cup ពេលនេះត្រូវបាន Like ច្រើនជាងគេក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់ Instagram ជាមួយគ្នានេះដែរសូម្បីតែ WhatsApp ក៏បានឈានដល់កំណត់ត្រាទទួលបាន ២៥លានសារក្នុងមួយវិនាទីដែរ នាអំឡុងពេលវគ្គផ្តាច់ព្រ័ត្រនោះ”

319607226 528752095937196 8848825151753689771 N

គួររំលឹកផងដែរថា អ្វីដែលគេភ្ញាក់ផ្អើលនោះ ពេលនេះរូបភាពរបស់លោក Messi លើកពាន World Cup ២០២២ ដែលទើបបង្ហោះរយៈពេល៣ថ្ងៃ បានហក់ឡើងវ៉ាដាច់រូបពងមាន់មួយគ្រាប់ ដែលបង្ហោះតាំងពីឆ្នាំ២០១៩មានអ្នកចុចឡែក៥៧លាននាក់មកទល់ពេលនេះស្ទើរតែពុំមាននរណាម្នាក់ អាចយកឈ្នះបាន ប៉ុន្តែរូបភាពមួយសន្លឹករបស់ Messi បានទាញទម្លាក់រូបពងមាន់នោះឱ្យធ្លាក់មកនៅលេខ២វិញ៕

Screenshot 2022 12 21 102620

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia