Mark Cuban បរាជ័យ៣ដងផ្ទួនៗគ្នាស្ទើរតែដាច់បាយទម្រាំក្លាយជាមហាសេដ្ឋីប្រាក់រាប់លាន
Bunthoeun KoemFEBRUARY 26 2023312 views

មហាសេដ្ឋី Mark Cuban ម្នាក់នេះធ្លាប់មានបទពិសោធន៍បរាជ័យជាច្រើនដងផ្ទួនៗគ្នាស្ទើរតែដាច់បាយ មុននឹងគាត់អាចក្លាយជាមហាសេដ្ឋី ហើយដំបូន្មានដែលគាត់ចង់ផ្ដល់ឲ្យអាជីវកម្មរបស់គាត់នោះគឺ “ យើងគ្រាន់តែត្រូវធ្វើវាឲ្យបានត្រឹមត្រូវម្ដងប៉ុណ្ណោះ ” ​។

លោក Mark Cuban បានក្លាយជាមហាសេដ្ឋីនៅក្នុងឆ្នាំ 1999 ប៉ុន្តែបទពិសោធន៍រកស៊ីមានរយៈពេលច្រើនឆ្នាំមកហើយ ដោយបច្ចុប្បន្នការបរាជ័យរបស់គាត់គឺបានចាប់ផ្ដើមតាំាំងពីគាត់កំពុងសិក្សាកាលពីពេលមហាវិទ្យាល័យឯណោះ ។

គាត់បានចាប់ផ្ដើមអាជីវកម្មក្លឹបកម្សាន្ដ(Bar)ដោយខ្លួនឯងតាំងពីគាត់មិនទាន់មានសិទ្ធក្នុងការផឹកស្រាដោយសារតែមិនគ្រប់អាយុ។​ ចំណែកឯមូលហេតុដែលធ្វើឲ្យអាជីវកម្មរបស់គាត់បរាជ័យនោះគឺដោយសារតែក្លឹបរបស់គាត់ស្ថិតនៅជិតសាលារៀននិងមានអ្នកមិនទាន់គ្រប់អាយុចូលច្រើន ដូច្នេះវាក៏ត្រូវបានគេបិទទ្វារ ។​ លោក Mark Cuban បាននិយាយថាគាត់គ្មានបានសល់លុយអ្វីសោះសូម្បីតែមួយសេនហើយត្រូវជំពាក់លុយគេរាប់ម៉ឺនដុល្លារក្រោយអាជីវកម្មគាត់បរាជ័យ​ ​។ 

​បន្ទាប់ពីបញ្ចប់ការសិក្សាលោក Mark Cuban បានបរាជ័យនៅក្នុងកន្លែងការងាររហូតដល់៤កន្លែងដោយសារគាត់ត្រូវគេបញ្ចប់ពីការងារ ។ ការបរាជ័យក្នុងការងារនេះបានធ្វើឲ្យគាត់មានឆន្ទៈកាន់តែខ្លាំងក្នុងការរកស៊ី ដោយក្នុងពេលនោះគាត់បានខំប្រឹងចេញរកស៊ីដោយខ្លួនឯងដោយបានប្រកបមុខរបរលក់ម្សៅទឹកដោះគោ ប៉ុន្តែរកស៊ីមិនបានប៉ុន្មានផងក៏បរាជ័យម្ដងទៀត រហូតធ្លាក់ខ្លួនដល់ថ្នាក់អត់គ្រែគេងនិងអត់អាហារញាំ ។ បន្ទាប់ពីនោះមកគាត់ក៏៏មានសំណាងបានសម្ភាសន៍ជាប់ការងារនៅក្នុងក្រុមហ៊ុន Your business software ប៉ុន្តែក៏ត្រូវបានគេដេញចេញម្ដងទៀតដោយគាត់បានបិទការលក់ឲ្យក្រុមហ៊ុនដោយគ្មានការអនុញ្ញាត ។

Photo 2023 02 26 14 14 31

ដោយសារតែមានការសល់លុយបន្តិចបន្តួចពីការងាររបស់ខ្លួន គាត់ក៏បានចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យាខ្លួនឯងម្ដងទៀតដែលមានឈ្មោះថា MicroSolutions ដែលជាអាជីវកម្មបែបលក្ខណៈ Business Development ។ បន្ទាប់ពីនោះមកគាត់ក៏បានលក់ក្រុមហ៊ុននោះក្នុងតម្លៃ៦លានដុល្លារ ហើយ គាត់ក៏បានយកលុយទាំងនោះទៅចាប់ផ្ដើមក្រុមហ៊ុន​ Media មួយទៀតដែលមានឈ្មោះថា Broadcast.com បន្ទាប់មកគាត់ក៏បានលក់អាជីវកម្មនោះឲ្យក្រុមហ៊ុន Yahoo ក្នុងតម្លៃ ៥.៧ពាន់លានដុល្លារ($5.7 Billion) ។

មកដល់ពេលបច្ចុប្បន្ននេះលោក Mark Cuban គឺជាសេដ្ឋីដែលមានទ្រព្យសម្បត្តិប្រមាណជាង៤ពាន់លានដុល្លារយោងតាមការចុះផ្សាយរបស់ Forbes ។ គាត់បានផ្ដល់ដំបូន្មានថា “ It doesn’t matter how many time you strike it. To be successful, you only have to be right once. ”

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia