បុរសវ័យ៣៩ បង្កើតចំណូ.លអកម្មបានជាង១៦ម៉ឺ.ន$ ប្រាប់ពីរបរ៣ប្រភេទ ស្ទើរតែមិនចំណាយដើមទុនសោះ
Kan DaraAPRIL 17 202515.2 K views

ស្របពេលដែលមនុស្សជាច្រើនរអ៊ូរឿងចង់ចេញរកស៊ីតែខ្វះខាតដើមទុន លោក Graham Cochraneបែរជាលើកឡើងពីរបរ៣ប្រភេទ ដែលអាចបង្កើតចំណូលអកម្មបាន ដោយមិនត្រូវការចំណាយដើមទុនច្រើន ឬជួនកាលស្ទើរតែមិនចំណាយទុនសោះតែម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

 

នៅក្នុងប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា លោក Graham គឺជាម្ចាស់ក្រុមហ៊ុនបង្វឹកអាជីវកម្ម និងជាអ្នកធ្វើប្លុក គាត់អាចរកចំណូលអកម្មបានដល់ទៅ ១៦ម៉ឺនដុល្លារក្នុងមួយខែ ដោយចំណាយពេលធ្វើការត្រឹមតែ ៥ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ហើយខាងក្រោមនេះជារបរទាំង៣ប្រភេទ ដែលអ្នកជំនាញរូបនេះបានណែនាំ៖

 

ទី១. អ្នកប្រឹក្សាអាជីវកម្ម

 

លោក Graham និយាយថា រស់នៅសព្វថ្ងៃនេះ អ្នកប្រហែលជាធ្លាប់ធ្វើជាអ្នកប្រឹក្សាយោបល់ ឬជួយដោះស្រាយបញ្ហាឱ្យមិត្តភក្តិមិនតិចនោះទេ។ ដូច្នេះអ្នកអាចប្រើប្រាស់ជំនាញដោះស្រាយបញ្ហារបស់អ្នកយកទៅធ្វើជាមុខរបរមួយបាន។

 

ជាក់ស្ដែងសព្វថ្ងៃនេះ មនុស្សជួបបញ្ហាច្រើនណាស់ ជាពិសេសម្ចាស់អាជីវកម្ម ពួកគេកំពុងតែត្រូវការជំនួយ បើសិនជាអ្នកមានសមត្ថភាព និងបទពិសោធន៍ សម្រាប់ជួយរកផ្លូវចេញឱ្យពួកគេ អ្នកច្បាស់ជាអាចរកលុយបានមិនខានឡើយ។ ជំហានដំបូង ធ្វើការមួយទល់មួយសិន យូរៗទៅ អ្នកអាចចងក្រងជាមេរៀន ហើយបង្កើតជាវគ្គសិក្សាតែម្ដង។

 

ទី២. សេវាកម្មវិជ្ជាជីវៈ

 

ត្រង់ចំណុចនេះ អ្នកអាចប្រើប្រាស់ជំនាញវិជ្ជាជីវៈដែលអ្នកមាន យកមកធ្វើការជា របៀបអ្នកធ្វើការឯករាជ្យ។ មិនថាអ្នកមានជំនាញ​ រចនាក្រាហ្រ្វិក ឬកាត់តវីដេអូ ឬជំនាញផ្សេងៗទៀត ដែលអ្នកចេះពិតប្រាកដ អ្នកសុទ្ធតែអាចធ្វើការផ្សព្វផ្សាយវានៅលើបណ្ដាញសង្គម ហើយប្រកាសស្វែងរកដៃគូដែលត្រូវការអ្នក។

 

ជួនកាលអ្នកក៏អាចបង្កើតកម្រងព័ត៌មានរាយពីសេវាកម្មដែលអ្នកអាចធ្វើបាន ដាក់បញ្ជូនទៅតាមក្រុមហ៊ុនអាជីវកម្មមួយចំនួន ដែលអ្នកយល់ថាគេត្រូវការសេវាកម្មរបស់អ្នក តាមរយៈមិត្តភក្តិ ឬប្រើ Email ផ្ទាល់ក៏បានដែរ។

 

គន្លឹះដើម្បីទាក់ទាញអតិថិជនបានគឺនៅពេលដែលអ្នកផ្សព្វផ្សាយ ទី១. ត្រូវបង្ហាញឱ្យគេឃើញនូវអ្វីដែលអ្នកចង់ផ្ដល់ជូនប្រកបដោយភាពជាក់លាក់ ទី២. ពន្យល់ពីបទពិសោធន៍របស់អ្នក និងទី៣. បង្ហាញឱ្យគេឃើញថាអ្នកបានគិតទុកជាមុន ដោយការមានរឿងនិយាយច្រើនជាមួយគេ តាមរយៈការសិក្សាពីដៃគូទុកជាមុន។

 

ទី៣. អ្នកបង្កើតមាតិកា

 

របរមួយនេះពេញនិយមណាស់សព្វថ្ងៃនេះ អ្នកមិនចាំបាច់ចំណាយលុយច្រើនឡើយ មានតែទូរស័ព្ទដៃមួយគ្រឿងក៏អាចធ្វើជាអ្នកបង្កើតមាតិកាបានដែរ។ អ្នកគ្រាន់តែជ្រើសរើសប្រធានបទណាមួយដែលអ្នកចូលចិត្ត ឬអ្នកគិតថាវាសំខាន់សម្រាប់សង្គមបច្ចុប្បន្ន ហើយបង្កើតជាវីដេអូ ឬក៏សរសេរជាអត្ថបទ អាស្រ័យលើចំណង់ចំណូលចិត្តរបស់អ្នក។

 

ក្នុងនាមជាអ្នកបង្កើតមាតិកា អ្នកអាចរកចំណូលបានពីប្រភព៤សំខាន់ៗគឺ៖

១. ចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម

២. អ្នកឧបត្ថម្ភ ឬកិច្ចព្រមព្រៀងទំនិញឬសេវាកម្ម

៣. លក់ទំនិញ ឬសម្ភារៈផ្សេងៗ

៤. ចំណូលបន្ទាប់បន្សំផ្សេងទៀត

 

សូមជម្រាបផងដែរថា មិនថាពេលអ្នកនៅរៀន ឬកំពុងធ្វើការឱ្យគេឡើយ អ្វីដែលអ្នកត្រូវធ្វើគឺការទាញយកជំនាញដាក់ក្នុងខ្លួន ព្រោះពេលដែលអ្នកចេះអ្វីមួយច្បាស់ អ្នកនឹងអាចប្រើវាដើម្បីបង្កើតចំណូលបាន ដូចពាក្យចាស់លោកថា ចេះប្រាកដប្រាក់រត់តាមហៅ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia