មេផ្ទះសម័យឌីជីថល មិនត្រឹមតែដាំស្លរតាមទម្លាប់ធម្មតាទេ ពោលគឺត្រូវចេះកែច្នៃទាំងរសជាតិ សោភ័ណភាព និងគុណភាពឱ្យម្ហូបអាហារកាន់តែមានភាពទាក់ទាញ ពីមួយជំនាន់ ទៅមួយជំនាន់ ពេលចេះច្បាស់អាចបើកហាងរកស៊ីលក់ម្ហូបខ្មែរបាន។ ដើម្បីចូលរួម ផ្ដល់ជាគំនិតធ្វើម្ហូបខ្មែរ ចាបក្រហមសូមបង្ហាញកន្លែង១បងប្អូនអាចចុះរៀនបាន ព្រោះរៀនមិនអស់លុយថែមទាំងបានលុយប្រចាំខែទៀត។
បើតាមការបង្ហោះលើផេកផ្លូវការរបស់វិទ្យាស្ថាន NIB បានឱ្យដឹងថា ឱកាសសិក្សាដោយឥតបង់ថ្លៃសម្រាប់ជំនាញធ្វើម្ហូបខ្មែរ បានមកដល់ហើយខណៈអ្នកចូលរៀននឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀល/ខែចំពោះបងប្អូនដែលមានបណ្ណក្រីក្រ និងបណ្ណងាយរងហានិភ័យ។ បើសិនបងប្អូនចាប់អារម្មណ៍វគ្គនេះសូមធ្វើការទាក់ទងទៅកាន់លេខ ០៩៨ ៧៩ ៩៩ ៦៧ ឬតាមរយៈវេបសាយ www.nib.edu.kh ។
ដូច្នេះហើយ សម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ជំនាញធ្វើម្ហូបនេះសូមរួសរាន់ទាក់ទងនឹងចុះឈ្មោះណាស ព្រោះឱកាសនេះកម្រណាស់ព្រោះរៀនហើយបានលុយប្រចាំខែទៀតដូច្នេះបើបងប្អូនចង់ចេញរកស៊ីអាចឆ្លៀតសន្សំៗបាន៕