ឆ្នាំថ្មីមិនទាន់ហ៊ានយកលុយទៅរកស៊ីនិងវិនិយោគ មកស្គាល់ធនាគារធំៗហ៊ានឲ្យការប្រាក់សន្សំខ្ពស់បំផុត
Toeuy HongDECEMBER 15 20226 K views

 បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយនៅឆ្នាំ២០២៣ខាងមុខត្រូវបានគេព្យាករថាស្ថានភាពសេដ្ឋកិច្ចអាចនឹងមានកំណើនយឺតជាងឆ្នាំ២០២២នេះ។ នៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់នេះ មនុស្សមួយចំនួនមិនហ៊ានយកលុយទៅរកស៊ីឬវិនិយោគនោះព្រោះខ្លាចប្រឈមនឹងហានិភ័យ។

នៅក្នុងស្ថានភាពបែបនេះ សម្រាប់បងប្អូនដែលមិនទាន់ហ៊ានយកលុយទៅរកស៊ីនិងវិនិយោគ ជាជាងទុកលុយកប់ចោលអត់កើន ថ្ងៃនេះ Business Cambodia សូមណែនាំនូវគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលហ៊ានឲ្យការប្រាក់សន្សំច្រើនបំផុត។

. ធនាគារ Woori

 ធនាគារ Woori គឺជាធនាគារដែលផ្ដល់ការប្រាក់ខ្ពស់សម្រាប់អ្នកដាក់ប្រាក់សន្សំហើយជាមួយនឹងជម្រើសគណនីសន្សំយ៉ាងសម្បូរបែប។ បើបងប្អូនបើកកុងសន្សំជាមួយ Woori ក្នុងគណនីចម្រើនទ្រព្យបងប្អូននឹងទទួលបានការប្រាក់រហូតដល់ទៅ៧.២៥%ក្នុងមួយសម្រាប់ប្រាក់ដុល្លារ។ ទាក់ទងព័ត៌មានបន្ថែមតាមលេខ 081 331 333។

. ធនាគារ CIMB

សម្រាប់បងប្អូនដាក់ប្រាក់សន្សំនៅធនាគារ CIMB បងប្អូនអាចជ្រើសរើសរយៈពេលផ្សេងៗនៃការដាក់ប្រាក់បញ្ញើដូចជា១ខែ ៣ខែ ៦ខែឬ១២ខែដែលទទួលបានការប្រាក់តាមរយៈពេលដាក់ប្រាក់បញ្ញើនីមួយៗ។ សម្រាប់ការដាក់ប្រាក់សន្សំនៅCIMB គណនីមានកាលកំណត់ជាប្រាក់រៀលបងប្អូននឹងទទួលបានការប្រាក់៦%ក្នុងមួយឆ្នាំ។ ទាក់ទងព័ត៌មានបន្ថែមតាមលេខ  ០២៣ ៩៨៨ ៣៨៨។

. ធនាគារ Wing

គណនីបញ្ញើមានកាលកំណត់របស់ធនាគាវីង ផ្តល់ជូនលោកអ្នកនូវផលត្រឡប់មកវិញយ៉ាងខ្ពស់នៃការវិនិយោគជាការប្រាក់រហូតដល់ 8% ក្នុងមួយឆ្នាំ។ នេះគឺជាវិធីងាយៗ និងឆាប់រហ័សក្នុងការវិនិយោគប្រាក់របស់លោកអ្នក​ ដោយទុកអោយលុយរបស់លោកអ្នកធ្វើការជូនលោកអ្នក។ ទាក់ទងព័ត៌មានបន្ថែមតាមលេខ 23 999 989 | 012 999 489។

. ធនាគារស្ថាបនា

តាមរ​យៈ​គណនី​បញ្ញើ​មាន​កាល​កំណត់​របស់​ធនាគារ ស្ថាបនា លោក​អ្នក​ទទួល​បាន​ជម្រើស​នៃ​រយៈ​ពេល​កំណត់​មួយ​សម្រាប់​ប្រាក់​បញ្ញើ​របស់​លោក​អ្នក​ចាប់​ពី ៣ខែ រហូត​ដល់ ៦០ខែ ស្រប​ពេល​ដែល​លោក​អ្នក​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ផង​ដែរ។ បើបងប្អូនសន្សំជាប្រាក់រៀលនឹងទទួលការប្រាក់៦.៥០%ក្នុងមួយឆ្នាំហើយសន្សំជាប្រាក់ដុល្លារទទួលបានការប្រាក់៥.៧៥%ក្នុងមួយឆ្នាំ។ ទាក់ទងព័ត៌មានបន្ថែមតាមលេខ ០២៣/០៨១ ៩៩៩ ០១០។

. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK

 ការដាក់បញ្ញើ-សន្សំរយៈពេលមានកាលកំណត់ផ្តល់ជូននូវផលចំណេញខ្ពស់បំផុតចំពោះលោកអ្នក។ លោកអ្នកអាចជ្រើសរើសលក្ខខណ្ឌណាមួយដែលសក្តិសមនឹងសេចក្តីត្រូវការរបស់លោកអ្នក ពីរយៈពេលខ្លីណាមួយ រហូតដល់រយៈពេលវែង ៣៦ ខែ។ សម្រាប់ការដាក់ប្រាក់សន្សំជាប្រាក់រៀលអ្នកនឹងទទួលបានការប្រាក់៧.៥០%ក្នុងមួយឆ្នាំហើយជាប្រាក់ដុល្លារនឹងទទួលបានការប្រាក់៦.៧៥%ក្នុងមួយឆ្នាំ។ ទាក់ទងព័ត៌មានបន្ថែមតាមលេខ 023 220 202 ឬ 1800 200 200។

 ចង់ទទួលបានគំនិតទាក់ទងការប្រើលុយឲ្យមានប្រសិទ្ធភាពនិងការវិនិយោគដើម្បីបង្កើតភាពមានបានអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia