លោក លឹម វ៉ានិក​ ថាកាដូឆ្នាំថ្មី៣ ថៅកែគួរចែកឱ្យបុគ្គលិកមានតម្លៃជាងប្រាក់ខែបុគ្គលិកកាន់តែពូកែទ្វេដង
Kan DaraJANUARY 3 20231.2 K views

ជារឿងដែលគួរឱ្យស្ងើចសរសើរមួយដែលក្នុងនាមជាថៅកែយើងអាចមានសមត្ថភាពផ្តល់ឱ្យបុគ្គលិកនូវប្រាក់ខែខ្ពស់ ហើយកាន់តែគួរឱ្យសាទរទៀត ប្រសិនបើប្រាក់ខែនោះមិនមែនជាថ្នាំបន្សាបក្តីស្រមៃ​របស់បុគ្គលិក។

កាដូឆ្នាំថ្មីអាចមិនត្រឹមតែជា ការតម្លើងប្រាក់ខែ ប្រាក់លើកទឹកចិត្តឬមុខតំណែង តែជាកាដូដែលធ្វើឱ្យក្រុមការងារកាន់តែមានសមត្ថភាពកើនឡើងជាងមុន។ ជាមួយគ្នានេះដែរយោងតាមការសម្ភាសន៍រវាងចាបក្រហមជាមួយ​​ លោក លឹម វ៉ានិក បច្ចុប្បន្នជាវិនិយោគិន គ្រូបង្គោលនៃភាពជាអ្នកដឹកនាំ បទពិសោធន៍ជិត១០ឆ្នាំ​ បង្វឹកក្រុម​បុគ្គលិកតាមក្រុមហ៊ុនតូចធំ បានឱ្យដឹងថា កាដូ៣ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ថៅកែគួរចែកឱ្យបុគ្គលិកនោះ គឺ ឱកាស ការបណ្តុះបណ្តាល និងខែលកសាងក្រុម។

.ឱកាស៖ គ្មានដៃគ្មានជើង គ្មានពេលវេលាជាក់លាក់ ប៉ុន្តែវាទាមទារឱ្យយើងត្រៀមខ្លួនឱ្យបានរួចរាល់ជានិច្ច។ ការដឹកនាំបុគ្គលិកគឺយើងបានផ្តល់ឱកាសឱ្យគាត់រាល់ថ្ងៃហើយ ប៉ុន្តែសំខាន់ត្រង់ថាគាត់អាចថ្លឹងថ្លែង និងចាប់វាយកបានដោយរបៀបណា ច្នៃវាឱ្យមានប្រយោជន៍ទៅដោយរបៀបណា?

ពេលវេលាពិតជាសុក្រឹតជាមួយមនុស្សគ្រប់គ្នាណាស់​ មួយថ្ងៃ២៤ម៉ោងដូចគ្នាតើពួកគាត់បានប្រើវាដោយរបៀបណា?​ ចំណាយពេលប៉ុន្មានដើម្បីអភិវឌ្ឍន៍ខ្លួន ត្រៀមខ្លួនចាំចាប់ឱកាសដែលមេបានផ្តល់ឱ្យ? ដូច្នេះហើយឱកាសក្នុងកាដូទី១នេះ ត្រូវតែមានមេអ្នកឱ្យ កូនចៅអ្នកទទួល ទើបអាចទៅរួច។

. ការបណ្តុះបណ្តាល៖ ម្ចាស់អាជីវកម្មស្ទើរតែទាំងអស់ សុទ្ធតែចង់ពង្រីកអាជីវកម្មឱ្យធំជាងមុន ផ្ទុយទៅវិញបុគ្គលិកគួរពង្រឹងផ្លូវចិត្តឱ្យ​បុគ្គលិករីករាយ មានចំណេះដឹង ចំណេះធ្វើ ហើយផលិតភាពការងារក៏កើនឡើងទៅតាមនោះដែរ ចង់មិនចង់ក្រុមហ៊ុននឹងរីកធំមិនខាន។ ការបណ្តុះបណ្តាលត្រង់ចំណុចនេះគឺពាក់ព័ន្ធនឹងឱកាសក្នុងការរៀនជំនាញកំពុងធ្វើ​ឱ្យកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្តែងតាមរយៈបទពិសោធន៍របស់វាគ្មិនយើង លោក វ៉ានិក បានបញ្ជាក់ថា “ខ្ញុំជាក្មេងក្រីក្រមកពីកម្ពុជាក្រោម មុននឹងខ្ញុំទៅរស់នៅចុងកាត់មាត់ញក ខេត្តព្រះសីហនុ ខ្ញុំប្រឹងប្រែងរៀនសូត្រណាស់ ការងារអ្វីក៏ខ្ញុំធ្លាប់ធ្វើដែរមុខតំណែងតូចធំ ព្រោះតែថៅកែមួយៗគាត់តែងផ្តល់ឱកាស បណ្តុះបណ្តាលយើង ព្រោះយើងចូលចិត្តចង់ចេះចង់ដឹង ដូច្នេះហើយខ្ញុំជឿជាក់ថា ការបណ្តុះបណ្តាលនេះសំខាន់ណាស់ វាប្រៀបដូចជាថ្នាំប៉ូវដល់ខួរក្បាលដែលយើងគួរផ្តល់ឱ្យបុគ្គលិកក្នុងនាមយើងជាមេគេ”។

៣. ខែលកសាងក្រុម​(​Team Building )៖ ក្រុមហ៊ុន១​ តែងមានបុគ្គលិកច្រើននិងផ្នែកផ្សេងៗពីគ្នា  មានឬសគល់ខុសគ្នា ធ្វើការក៏តែងមានទង្គិចគា្នខ្លះ និងខ្វះគោលដៅក្នុងការធ្វើការ។ ស្របគ្នានេះដែរការកសាងក្រុមគឺជាខែលសម្រាប់បុគ្គលិកឱ្យមានទឹកចិត្ត មានគោលដៅ មានវិន័យជាងមុន មានទំនាក់ទំនងល្អតំាងពីថ្នាក់លើដល់ថ្នាក់ក្រោមនិងប​ន្ថែមរសជាតិឱ្យជីវិតការងារ។ ការកសាងក្រុមនេះអាចប្រើជំនួស​ឱ្យដំណើរកម្សាន្តចុងឆ្នាំឬដើមឆ្នាំបាន ព្រោះវាជាវគ្គសិក្សាបែបកម្សាន្ត មួយប្រភេទដែលទទួលបានទាំង​បទពិសោធន៍ អារម្មណ៍ថ្មីប្លែក ព្រមទាំងមានគ្រូបង្វឹក​ហើយត្រូវបានគេប្រើជាសកលផងដែរ។

ភ្ជាប់ជាមួយគ្នានេះដែរ សូមជម្រាបថា លោក លឹម វ៉ានិក គឺជាគ្រូបង្គោលដែលមានបទពិសោធន៍ច្រើនជាមួយភាពជាអ្នកដឹកនាំ ការងារយុវជននិងបានបង្វឹកក្រុមសិស្ស ក្រុមបុគ្គលិកនៅតាមក្រុមហ៊ុនតូចធំផងដែរ៕

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅ Tel 012442929 / 069442929 ឬហ្វេកប៊ុក​ Vanek Lim

 អត្ថបទដោយ៖ ពីង​ ជូអេង  

Telegram 078216478

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia