រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Legion Empire Realty បានបើកសម្ពោធ Office ថ្មីរបស់ខ្លួន ជាផ្លូវការ កាលពីនាថ្ងៃ អាទិត្យ ទី០១ ខែមិថុនា ឆ្នាំ ២០២៥ ។
ក្រុមហ៊ុន Legion Empire Realty គឺជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញបំផុត ក្នុងការប្រឹក្សានិងជួយលោកអ្នក ទិញ លក់ និងជួល បាននូវអចលនទ្រព្យមួយដែលល្អ ដូចជា ដី ផ្ទះ វីឡា ខុនដូ ដែលមានគុណភាពនិងតម្លៃល្អ នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Legion Empire Realty បានចាប់ផ្ដើមពីការិយាល័យតូច ដែលមានស្ថាបនិកគឺ លោក កាំង នីន (Mr. Kang Nin) លោក សុខ ប៊ុនសារ៉ាក់ (Mr. Sok Bunsarak) និងលោក ចិន្តា បញ្ញារង្សី (Mr. Chenda Panhareangsey) រួមជាមួយនឹងសហស្ថាបនិក លោក យុទ្ធ (Mr. Yuth) លោក កែវ វិរៈ (Mr. Keo Vireak) លោក សឿន ផល្លីន (Mr. Soeun Phallin) និងលោក ឡឹក ឧត្តម្ភ ( Mr. Lek Oudom)ដែលមានសមាជិកក្នុងក្រុមពោរពេញ ទៅដោយក្ដីស្រមៃ ហើយថ្ងៃនេះក្ដីសម្រៃមួយនោះ ក៏បានក្លាយជាការពិត ដោយអភិវឌ្ឍន៍ខ្លួនបានលឿនខ្លាំងមែនទែន ដែលនេះមិនមែនជាការផ្លាស់ប្ដូរធម្មតាទេ តែជាភាពជោគជ័យមិនគួរឱ្យជឿ ត្រឹមរយៈពេល ៣ខែតែប៉ុណ្ណោះ។
ប្រធានក្រុមហ៊ុន លោក កាំង នីន (Mr. Kang Nin) ក៏មានប្រសាសន៍ថា៖ "ថ្ងៃនេះ ជាដំណើរចាប់ផ្ដើមដ៏មានន័យ សម្រាប់ក្រុមហ៊ុនរបស់យើង យើងមានបេសកកម្មមួយ គឺបង្កើតសុទិដ្ឋិនិយមនៃការរស់នៅនិងការវិនិយោគ ដោយផ្ដល់ការប្រឹក្សាយោបល់ ប្រកបដោយវិជ្ជាជីវៈ ទំនុកចិត្ត ដល់អតិថិជនដែលរស់នៅក្នុងស្រុកនិងក្រៅស្រុក អាចទិញបានផ្ទះក្នុងក្ដីស្រមៃនិងអាចចំណេញក្នុងការវិនិយោគនាពេលអនាគតបាន។
ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមការងារ ដៃគូសហការនិងអតិថិជនទាំងអស់ ដែលតែងតែគាំទ្រក្រុមហ៊ុនយើងខ្ញុំ ទើបពួកយើងមានសមិទ្ឋផលដូចថ្ងៃនេះ។ យើងនឹងបន្តផ្ដល់ជូនសេវាកម្ម ដែលប្រកបដោយជំនាញនិងវិជ្ជាជីវះច្បាស់លាស់ ជូនអតិថិជនទាំងអស់គ្នា។ ហើយយើងក៏ខំប្រឹងប្រែង បណ្ដុះបណ្ដាលក្រុមការងារ ដើម្បីឱ្យមានសមត្ថភាពកាន់តែខ្ពស់និងផ្ដល់នូវការប្រឹក្សាយោបល់ ដែលល្អបំផុតជូនទៅដល់អតិថិជនផងដែរ។ សូមអរគុណនិងស្វាគមន៍មកកាន់ដំណើរថ្មីរបស់ពួកយើង។"