នៅថ្ងៃទី6-8 ខែមិថុនា ឆ្នាំ2025 ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល ផលិត និងចែកចាយរថយន្ត Ford ផ្តាច់មុខនៅទីផ្សារប្រទេសកម្ពុជា បានរៀបចំ “ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford” ដែលប្រព្រឹត្តទៅនៅថ្ងៃទី6 រហូតដល់ថ្ងៃទី8 ខែមិថុនា ឆ្នាំ2025 នៅក្នុងបរិវេណ បុរី អ័រគីដេ ដឹប៊ូតានឹចស៊ីធី (ផ្លូវជាតិលេខ 6) ដោយមានការចូលរួមពីអតិថិជន ភ្ញៀវកិត្តិយស និងប្រិយមិត្តបណ្តាញអ្នកសារព័ត៌មានយ៉ាងច្រើនកុះករក្នុងកម្មវិធីដ៏ពិសេសនេះ។
ក្រុមហ៊ុន Ford បានរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើង ដើម្បីអោយអតិថិជនទទួលបានបទពិសោធន៍ថ្មី ដែលអាចបើកបរសាកល្បងរថយន្ត Ford គ្រប់ម៉ូដែលទាំងអស់ដូចជារថយន្ត Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Ranger Raptor, Ford Everest, និងរថយន្ត Ford Territory ដែលមានការតុបតែងលំអ និងថែមទាំងមានរៀបចំសកម្មភាពផ្សេងៗជាច្រើនសម្រាប់អតិថិជនធ្វើការកម្សាន្តនៅក្នុងកម្មវិធីនេះ។ ហើយអ្វីដែលពិសេសនោះគឺ ការបើកបរសាកល្បងរថយន្ត Ford ដើម្បីទទួលយកបទពិសោធន៍ថ្មីទៅលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដែលមានដូចជា៖ ការបើកបរលើផ្លូវរាបស្មើ (On-Road Highway) ការបើកបរលើផ្លូវឧបសគ្គល្បឿនយឺត (Low-Speed Off-Road) ដែលមានឧបសគ្គដូចជា ការបើកបរឡើង/ចុះភ្នំ ផ្លូវទួល ផ្លូវខ្សាច់ ផ្លូវរអិល ផ្លូវថ្មគ្រួស និងចុះទឹកជម្រៅរហូតដល់ 800mm ដោយធ្វើការបង្ហាញ និងពន្យល់លម្អិតអំពីរបៀបប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព និងមុខងារបច្ចេកវិទ្យាទំនើបៗចុងក្រោយដែលបំពាក់ក្នុងរថយន្ត Ford ផងដែរ។ ហើយអតិថិជនទាំងអស់នឹងជួបជាមួយអ្នកជំនាញមកពីបរទេសដូចជា៖
និងរួមទាំងអ្នកឯកទេសបើកបរលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន ហ្វដ ផ្សេងៗទៀត ដែលមានបទពិសោធន៍បើកបរយូរឆ្នាំ ដើម្បីធ្វើការយល់ដឹងអំពីរបៀបប្រើប្រាស់ប្រព័ន្ធបើកបរលើផ្លូវឧបសគ្គ និងទទួលបានបទពិសោធន៍ថ្មីជាមួយការធ្វើតេស្តសមត្ថភាពរថយន្ត Ranger Raptor ដោយការបើកបរសាកល្បងលើផ្លូវឧបសគ្គល្បឿនលឿន (High-Speed Off-Road Performance) ដោយប្រើប្រាស់មុខងារ Baja Mode និងការបើកបរ Drift Freestyle ដ៍អស្ចារ្យ។
ក្រៅពីការបើកបរសាកល្បង យើងក៏មានកម្មវិធីសប្បាយៗជាច្រើនដូចជាៈ ស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ រួមទាំងមានការប្រគំតន្ត្រី និងល្បែងកម្សាន្តផ្សេងៗផងដែរ សូមធ្វើការទំនាក់ទំនងចុះឈ្មោះចូលរួមឥឡូវនេះតាមរយៈទូរស័ព្ទលេខ 078 333 748 | 016 333 785។
លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា “រោងចក្រផលិតរថយន្ត ហ្វដ របស់យើង គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលទទួលស្គាល់ដោយ សមាគមន៍វិស្វករយានយន្តអន្តរជាតិ (Society of Automotive Engineers) ទៅលើលេខតួរថយន្ត (VIN Number) ដែលមាន អត្តសញ្ញាណផលិតនៅប្រទេសកម្ពុជា (Made-In-Cambodia) ហើយសម្រាប់រថយន្ត Ford គឺមិនថារថយន្តផលិតក្នុងប្រទេសណានោះទេ ក្រុមហ៊ុន Ford តែងតែរក្សាកម្រិតស្តង់ដារដូចគ្នាតែមួយ ទាំងគុណភាព និងសុវត្ថិភាព ដែលអនុលោមតាមបទដ្ឋានកម្រិតស្តង់ដារពិភពលោក។ រថយន្ត Ford គឺ ផលិតនៅកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក! រាល់អតិថិជនទាំងអស់ដែលបានធ្វើការទិញរថយន្ត Ford នោះ ក្រុមហ៊ុន Ford នឹងផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនដូចជា សេវាកម្មជំនួយចល័តដល់ទីកន្លែង 24 ម៉ោង (24hr Roadside Assistance) ទទួលបានអត្ថប្រយោជន៌ និងព័ត៌មានតាមរយៈ Ford Cambodia Mobile App មានកន្លែងជួសជុលរថយន្តហ្វដ និងយានដ្នានដៃគូសហការគ្រប់ខេត្តក្រុង ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន (រៀងរាល់10,000 km ម្តង) មានឱកាសចូលរួមដំណើរកម្សាន្តគ្រួសារហ្វដជារៀងរាល់ឆ្នាំ និងមានទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី”
លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅនៃក្រុមហ៊ុន Orkide Development បានមានប្រសាសន៍ថា “ការសហការនេះបង្ហាញពីគោលបំណងរបស់យើងក្នុងការបង្កើតអោយមានបទពិសោធន៍ថ្មីមួយសម្រាប់បងប្អូនដែលមានបំណងចងសាកល្បងបើករថយន្ដ Ford ហើយក៏ងាយស្រួលសម្រាប់បងប្អូនដែលរស់នៅក្នុងបុរីផ្ទាល់មិនបាច់ទៅណាឆ្ងាយអាចអញ្ជើញចូលរួមលេងកម្សាន្តទាំងអស់នាចុងសប្តាហ៍នេះផ្ទាល់តែម្តង។ ររៀបចំកម្មវិធីនេះឡើង យើងធ្វើការបង្ហាញនូវបរិយាកាសនៃការរស់នៅដ៏សុខុដុមរមនាដែលមាននៅក្នុងបុរី អ័រគីដេ ជាមួយទីធ្លាដ៏ធំ បរិយាកាសល្អ មានបឹងសិប្បនិមិត្ត សួនបៃតង។ នៅទីនេះយើងមិនត្រឹមតែសាងសង់បុរីសម្រាប់ការរស់នៅតែមួយមុខនោះទេ ប៉ុន្តែជាទីកន្លែងដែលពោរពេញទៅដោយធម្មជាតិ ផាសុកភាព និងសុវត្ថិភាពខ្ពស់។ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធមានរួចជាស្រេច និងបឹងសិប្បនិម្មិតយ៉ាងស្រស់ស្អាត ដែលគម្រោងមានចំនុចពិសេសផ្សេងទៀត មានស្ថានីយរំដោះទឹកជំនន់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀតផងដែរ។”
អតិថិជននឹងស្វែងយល់អំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវទាំង 6 Modes សម្រាប់រថយន្តFord Ranger Wildtrak, រថយន្តFord Everest ដែលសម្រួលដល់ការបើកបរក្នុងឧបសគ្គផ្សេងៗ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ 7 Modes របស់រថយន្តFord Ranger Raptor ដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់តែម្តង និងថែមទាំងធ្វើការសាកល្បងបច្ចេកវិទ្យាទំនើបៗរបស់រថយន្ត Ford Territory ដូចជា៖
- ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ(T)
- ប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត
- ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តនៅពេលថយក្រោយ
- ដំណើរការនៃចង្កឹះលេខអេឡិចត្រូនិច E-Shifter