នៅសប្តាហ៍នេះ លោក Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle បានឡើងគ្រងតំណែងជាអ្នកមានដាច់គេទី២ របស់ពិភពលោក តាមប្រកិតពីក្រោយមហាសេដ្ឋីលេខ១ លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុនសម្បុកបច្ចេកវិទ្យាជាច្រើន។
ក្នុងរបាយការណ៍បោះពុម្ពផ្សាយថ្មីៗពី Bloomberg Billionaires Index កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Larry Ellison បានកើនដល់ ២៥៨.៨ ពាន់លានដុល្លារ ដែលបណ្តាលមកពីតម្លៃភាគហ៊ុនក្រុមហ៊ុន Oracle និងការវិនិយោគផ្សេងៗរបស់លោកមានការហក់ឡើងខ្ពស់ជាខ្លាំង។
គួរជម្រាបផងដែរថា មហាសេដ្ឋី Larry Ellison គឺជាស្ថាបនិក និងអតីត CEO នៃក្រុមហ៊ុន Oracle Corporation ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកទិន្នន័យ (Database Technology) ដែលបានង្កើតឡើងក្នុងឆ្នាំ ១៩៧៧ និងបានដឹកនាំក្រុមហ៊ុននេះរហូតក្លាយជាស្តេចត្រាញ់ក្នុងវិស័យ Software និង Cloud Computing៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook