ស្ងាត់ៗ! ឡាវសំងំធ្វើរឿងធំ១នេះ ដើម្បីជំរុញសេដ្ឋកិច្ចប្រទេស និងធ្វើឲ្យលុយគីបមានត.ម្លៃឡើងវិញ
Kan DaraOCTOBER 10 2024115 views

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលឡាវ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន PTL  Holding Co., Ltd. បង្កើតធនាគារមាសមួយឈ្មោះ Lao Bullion Bank ដើម្បីបង្កើតទុនបម្រុងមាស និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ពិសេសពង្រឹងប្រាក់គីបឡាវ។ នេះយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន The Laotian Time ចុះនាថ្ងៃទី២៨ ខែកញ្ញ ឆ្នាំ២០២៤។

 

W

 

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Santiphab Phomvihane បានលើកឡើងថា ធនាគារមាសនេះនឹងជួយសម្រួលដល់ការប្រមូលមូលនិធិ ពិសេសធ្វើឲ្យតម្លៃប្រាក់គីបរបស់ឡាវកាន់តែប្រសើរឡើង។ មិនតែប៉ុណ្ណោះ វានឹងអាចរក្សាទុកធនធានដែលមានស្រាប់ក្នុងប្រទេស ដែលនឹងធ្វើឲ្យឡាវមានស្ថិរភាពសេដ្ឋកិច្ចដោយខ្លួនឯង ព្រមទាំងអាចបំពេញនូវស្តង់ដារទីផ្សារក្នុងតំបន់ និងពិភពលោកបានថែមទៀតផង។

 

Dds

 

ក្នុងនោះ ធនាគារមាសមាសខាងលើ នឹងចាប់ផ្តើម​បើកដំណើរការសម្រាប់ដំណាក់កាល​ដំបូង​​ក្នុង​ខែកញ្ញា ហើយ​នឹងចាប់ផ្តើម​ដំណើរការពេញលេញ​របស់ខ្លួន​ នៅ​ខែវិច្ឆិកា ឆ្នាំ២០២៤​។

 

គួរជម្រាបថាផងដែរថា ឡាវបានក្លាយជាប្រទេសឈានមុខគេមួយក្នុងពិភពលោក ទាក់ទងនឹងការជីកយករ៉ែ និងផលិតមាស ដោយប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងតំបន់អាស៊ាន និងលេខ៦ នៅអាស៊ី។ តាមការស្ទង់មតិបឋម បានប៉ាន់ប្រមាណថាឡាវ មានប្រហែល ៥០០ ទៅ ១,០០០ តោននៃទុនបម្រុងមាសរបស់ខ្លួន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia