ចាំមើលទាំងអស់គ្នា! នេះគឺជាថ្ងៃដែលក្រសួងអប់រំនឹងចេញលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៤
Bunthoeun KoemOCTOBER 9 2024124 views

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ត្រូវបានបញ្ចប់ជាស្ថាពរហើយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ដោយដំណើរការអស់រយៈពេល ២ ថ្ងៃរួចមក។ ដោយក្នុងនោះបេក្ខជនដែលបានប្រឡងគឺនៅរង់ចាំតែថ្ងៃប្រកាសលទ្ធផលទៀតតែប៉ុណ្ណោះ ដើម្បីបានដឹងថាការប្រឡងរបស់ខ្លួននោះទទួលបានលទ្ធផលបែបណា។

 

462625521 942050801281677 3339423141826660275 N

 

ជាមួយគ្នានេះដែរ យោងតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែតុលា បានឲ្យដឹងថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៤ នេះ នឹងចេញលទ្ធផលដូចតទៅ៖

 

  • រាជធានីភ្នំពេញ និងខេត្ដកណ្ដាល នឹងចេញលទ្ធផលនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤
  • បណ្ដាខេត្ដផ្សេងៗទៀត នឹងចេញលទ្ធផលនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤

 

សូមជម្រាបផងដែរថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៤ បានប្រព្រឹត្តទៅចំនួន ២ ថ្ងៃ ដោយក្នុងនោះនៅថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤ ខណៈមានបេក្ខជនចូលរួមប្រឡងមានសរុបជាង១៣ម៉ឺននាក់(១៣៧.០៤០នាក់) ក្នុងនោះស្រីមាន ៧៤.៨៨២នាក់៕

 

2c98876c A4b0 4a67 A3e5 6ce4e452e3f5

 

462485183 942050791281678 7149925590932356579 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia