យុវជនម្នាក់ កីឡា១! ខេត្តបាត់ដំបងនឹង ប្រកួតកីឡាយុវជន ចំនួន៤ប្រភេទ យកពានរង្វាន់ថ្នាក់ជាតិ
Ping Chou EngOCTOBER 9 20247 views

ស.ស.យ.ក ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា ក្រោមប្រធានបទ"យុវជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត និងចៀសឆ្ងាយពីគ្រឿងញៀន" ដោយព្រឹត្តិការណ៍នេះគឺ​ជាការប្រកួតកីឡាពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង។

 

ក្នុងនោះប្រភេទកីឡាដែលនឹងប្រកួតរួមមាន៖ កីឡាវាយសី, កីឡាប៊ូល និងប៉េតង់, កីឡាបាល់ទាត់ និងកីឡាបាល់ទះ។ គោលបំណងនៃកម្មវិធីនេះគឺរៀបចំឡើង ដើម្បីឱ្យប្រជាជន ជាពិសេសយុវជនមានសុខភាពល្អ បង្កើននូវសាមគ្គីភាព, មិត្តភាព ចៀសឆ្ងាយពីអំពើអបាយមុខ កាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម និងរួមចំណែកលើកកម្ពស់វិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ។

 

សូមបញ្ជាក់ថាយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រកួតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបងបានឱ្យដឹងថា ការប្រគល់និងទទួលពាក្យចូលរួមប្រកួតនឹងបើកចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៩:០០​៕

 

462407770 942143847940062 4471282806282897307 N

 

 

462617196 942143851273395 5986622456018292515 N

 

 

462411545 942143857940061 8487819843384985387 N

 

អត្ថបទដោយ៖ ពីង ជូអេង 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia