អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ច្បាស់ៗ ដីលើសពី៥ហិកតានឹងត្រូវរួចពន្ធដីធ្លីមិនបានប្រើប្រាស់ បើស្របតាមលក្ខខណ្ឌទាំងនេះ
ធី ស្រីល័ក្ខOCTOBER 10 2024497 views

ចំពោះប្រិយមិត្តអ្នកអានគ្រប់ៗគ្នា ដែលតែងតែមានចម្ងល់ឆ្ងល់ថា តើដីដែលមានទំហំលើសពី៥ហិកតាជាប់ពន្ធដែលឬទេ? នាពេលនេះដែរ សូមបងប្អូនឈប់ឆ្ងល់ទៀតព្រោះអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ៗច្បាស់ថា ដីលើសពី៥ហិកតានឹងត្រូវរួចពន្ធដីធ្លីមិនបានប្រើប្រាស់ បើស្របតាមលក្ខខណ្ឌទាំងនេះ៖

 

  • ដីកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់
  • ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
  • ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល
  • ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
  • ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ, ដីធ្លីរបស់សហគមន៍
  • ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបបវន្តបុគ្គលណាមួយសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ
  • ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
  • ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់គោលដៅបម្រើការងារក្នុងវិស័យដូចបានរៀបរាប់ខាងដើម។
  •  

    គួរបញ្ជាក់ថា ក្នុងករណីដែលដីនេះត្រូវបានលក់ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចពន្ធដារតាមច្បាប់ជាធរមាន៕

    151617

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia