ចង់ទិញទុក ៥ ឆ្នាំលក់ចំណេញ អ្នកជំនាញបង្ហាញទីតាំងដីសំខាន់ៗដែលមិនគួរមើលរំលងសម្រាប់ខេត្តសៀមរាប
Bunthoeun KoemDECEMBER 8 20221.2 K views

ពិតណាស់សៀមរាបគឺជាខេត្តដែលពោរពេញដោយសក្តានុពលដោយសារខេត្តនេះបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើន ហើយក៏ជាតំបន់ពាណិជ្ជកម្មធំមួយរបស់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ។ កត្តាទាំងនេះហើយទើបធ្វើឱ្យខេត្តនេះក្លាយជាទីតាំងសំខាន់សម្រាប់អ្នកវិនិយោគផងដែរ។ ដូច្នេះសម្រាប់អ្នកដែលចង់ទិញដីនៅខេត្តសៀមរាប ទុករយៈពេល៥ ឆ្នាំ ចំណេញតើគួរទិញនៅតំបន់ណា?

ទាក់ទងនឹងសំណួរខាងលើនេះដែរលោក ម៉ុក រដ្ឋា ដែលជាស្ថាបនិករបស់ក្រុមហ៊ុន PR  Real estate បានបង្ហាញពីទីតាំងសំខាន់ៗ​មួយចំនួននៅក្នុងខេត្តសៀមរាប ដែលលោកអ្នកមិនគួរមើលរំលង បើទិញទុកចំណេញក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ថ្លែងប្រាប់ក្រុមការងារ Business Cambodia លោក ម៉ុក រដ្ឋា បានឱ្យដឹងថា តំបន់ដែលគួរទិញទុកចំណេញនៅ៥ឆ្នាំខាងមុខគឺតំបន់ជាយក្រុង មិនចំកណ្ដាកពេកនិងមិនឆ្ងាយពេក និងមានចំងាយ៣០ គីឡូម៉ែត្រជុំវិញក្រុង ព្រោះតំបន់ជាយក្រុងតម្លៃដីអាចឡើងថ្លៃចាប់ពី ៥០ដុល្លារ ទៅ​១៥០ដុល្លារ ឬឡើងដល់២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខណៈតំបន់ដែលនៅជាយក្រុងគឺនៅមានដីចន្លោះច្រើន ហើយមានតម្លៃធូរ អាចនឹងមានប្រជាជនទៅរស់នៅច្រើន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផងដែរ។

លោក ម៉ុង រដ្ឋា ក៏បានបញ្ជាក់បន្ថែមថា គួរទិញដីកន្លែងណាដែលមិនទាន់ចង្អៀតពេក ដោយផ្អែកទៅលើការសិក្សា ថាតើតំបន់នោះ ថ្ងៃក្រោយនិងអភិវឌ្ឍន៍ទៅជាអ្វី ហើយមានផ្លូវ សាលារៀន មន្ទីពេទ្យ ផ្សារ ឬក៏មានគម្រោង​វិនិយោគអគារ សណ្ឋាគារ និងរោងចក្រដែលឬទេ? ដូច្នេះប្រសិនបើសិក្សាទៅឃើញចំណុចទាំងអស់ហ្នឹង គឺអាចទិញទុកបាន

316084531 149942461085710 9180088339946520440 N

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia