ខេត្តក្រចេះកាន់តែត្រូវប៉ាន់ រដ្ឋគ្រោងបើកការដ្ឋានសាងសង់ផ្លូវសំខាន់ៗ ៣ខ្សែទៀត នៅក្រចេះមុនចូលឆ្នាំខ្មែរ
Bunthoeun KoemFEBRUARY 1 2023338 views

ក្នុងឆ្នាំ២០២៣នេះ ខេត្តក្រចេះជាខេត្តមួយដែលទទួលបានការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ឋជាច្រើនដែលមានដូចជាផ្លូវថ្នល់ក៏ដូចជាស្ពានឆ្លងកាត់ទន្លេមេគ្គងពីក្រចេះទៅកំពង់ឆ្នាំងជាដើម។ ដោយឡែកនៅមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ខេត្តក្រចេះនឹងបើកការរដ្ឋានផ្លូវថ្នល់សំខាន់ៗ ចំនួន៣បន្ថែមទៀត ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។

យោងតាមការលើកឡើងរបស់ឯកឧត្ដម វ៉ា ថន ដែលជាអភិបាលខេត្តក្រចេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា “នៅមុនពេលចូលឆ្នាំខ្មែរប្រពៃណជាតិខាងមុខនេះសម្ដេចតេជោ ហ៊ុន សែន​នឹងមកការដ្ឋានសាងសង់កំណាត់ផ្លូវខ្សែ ដែលជាគម្រោងរបស់ Word Bank”។ ឯកឧត្តមបានបន្តថាសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងបីនោះរួមមាន៖

ទី១ គម្រោងផ្លូវជាតិលេខ ៧ ប្រវែង ៣១,២៥ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទីរួមខេត្តក្រចេះ ទៅឃុំស្វាយជ្រេះ ស្រុកស្នួល ខេត្តក្រចេះ។

ទី២ គម្រោងផ្លូវខេត្តលេខ ៣៧៧ ប្រវែង ៣៥,៥ គីឡូម៉ែត្រ ចាប់ពី រង្វង់មូលព្រាបស ទីរួមខេត្តក្រចេះ ទៅទីរួមស្រុកសំបូរ ខេត្តក្រចេះ និងមានស្ពានចំនួន៩ មានប្រវែងសរុប ៤១៣ ម៉ែត្រ។

ទី៣ គម្រោងផ្លូវលេខ ៣៧៧ A ដែលមានប្រវែង ១៣,៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលសណ្តាន់ ទៅផ្លូវជាតិលេខ៧។

ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់ថាគម្រោងផ្លូវថ្នល់ទាំងបីនេះជាកម្ចីថវិកា ក្នុងអត្រាការប្រាក់សម្បទាន ពីសំណាក់ធនាគារពិភពលោក (World Bank) មកកាន់ប្រទេសកម្ពុជា ប៉ុន្តែឯកឧត្ដមមិនបានបញ្ជាក់ពីទំហំទឹកប្រាក់សាងសង់នៅឡើយទេ៕

328247919 1361455344398037 892703253250196651 N

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia