អ្នកឧកញ៉ា គួច ម៉េងលី លក់ហ៊ុនជាសាធារណៈ១ហ៊ុនតម្លៃខ្ទង់២ពាន់រៀលនឹងបិទបញ្ចប់ដើមខែក្រោយនេះ
Toeuy HongMAY 28 202366.7 K views

 ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី នឹងឡើងផ្សារហ៊ុនក្នុងពេលឆាប់ៗ ហើយបច្ចុប្បន្នពលរដ្ឋខ្មែរទូទៅអាចទិញភាគហ៊ុនក្រុមហ៊ុនរបស់អ្នកឧកញ៉ាបានដោយអ្នកឧកញ៉ាកំពុងលក់ហ៊ុនជាសាធារណៈដល់ពលរដ្ឋខ្មែរ។

បច្ចុប្បន្នក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិនកំពុងដាក់លក់ហ៊ុនជាសាធារណៈក្នុងផ្សារដំបូង( IPO) ដូច្នេះប្រជាពលរដ្ឋខ្មែរទូទៅដែលមានគណនីជួញដូរភាគហ៊ុន អាចស្នើសុំទិញហ៊ុនរបស់អ្នកឧកញ៉ា គួច ម៉េងលីផ្ទាល់ពីក្រុមហ៊ុន។ ចំពោះការទិញហ៊ុនរបស់អ្នកឧកញ៉ាក្នុងផ្សារដំបូងនេះ បងប្អូនទិញបានក្នុងតម្លៃធូរថ្លៃពោលគឺតម្លៃត្រឹមតែ២,០៨០រៀលប៉ុណ្ណោះក្នុងមួយហ៊ុន។

 អត្ថប្រយោជននៃការទិញហ៊ុនរបស់អ្នកឧកញ៉ាក្នុងផ្សារដំបូង(IPO) គឺបងប្អូនទិញបានក្នុងតម្លៃធូរថ្លៃហើយអាចនឹងឱកាសចំណេញខ្ពស់ពេលក្រុមហ៊ុនរបស់គាត់ឡើងផ្សារហ៊ុន ហើយបងប្អូនអាចយកទៅលក់ក្នុងផ្សារបន្ទាន់ដែលដាក់លក់លើផ្សារហ៊ុន។ មិនតែប៉ុណ្ណោះអ្នកអាចមានឱកាសបានភាគលាភច្រើនផងដែរ។

ចំពោះការទិញក្នុងផ្សារដំបូងគឺគេតម្រូវឲ្យទិញចាប់ពី១០០ហ៊ុនឡើងទៅ ហើយពេលវេលានៃការទិញហ៊ុនក្នុងផ្សារដំបូងនេះនឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៣ បន្ទាប់មកក្រុមហ៊ុន ហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីនឹងឡើងផ្សារហ៊ុនជាផ្លូវការនៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៣នេះ។

ចង់ទិញហ៊ុនរបស់អ្នកឧកញ៉ា គួច ម៉េងលីនិងក្លាយជាម្ចាស់ភាគហ៊ុនរបស់ មហ៊ុន ហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន សូមចុចនៅទីនេះ ដើម្បីមើលពីការណែនាំពីរបៀបទិញហ៊ុន។ ចំពោះចម្ងល់នានាទាក់ទងនឹងរបៀបទិញហ៊ុនរបស់អ្នកឧកញ៉ា គួច ម៉េងលី អាចចូលទៅសួរនាំក្នុងគ្រុបតេឡេក្រាម: https://t.me/MJQEIPO

សម្រាប់បងប្អូនដែលមិនទាន់យល់ពីការវិនិយោគលើភាគហ៊ុន អាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុងនិងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia