រដ្ឋាភិបាលកូរ៉េ គ្រោងផ្តល់ប្រាក់ឧបត្ថ.ម្ភ ដល់បុរស-នារីដែលនៅលីវ ប្រសិនពួកគេ ចាប់ដៃគូគ្នារៀបការ
Ping Chou EngJUNE 27 2024284 views

យោងតាមការចុះផ្សាយរបស់កាសែត The Korea Herald ចុះផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤បានឱ្យដឹងថាស្រុក Saha-gu នៃទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងរៀបចំកម្មវិធីផ្គូរផ្គងដៃគូរៀបការក្នុងអំឡុងខែតុលានេះ សម្រាប់បុរស-នារីជនជាតិកូរ៉េដែលនៅលីវ ក្រោមការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាល ដើម្បីចួលរួមជម្នះវិបត្តិប្រជាសាស្រ្តចំពេលមានអត្រាកំណើតទាបក្នុងប្រទេស។

គម្រោងផ្តល់ប្រាក់ឧបត្ថម្ភនេះដែរនឹងសាកល្បងជ្រើសរើសអ្នកនៅលីវដែលមានកើតនៅចន្លោះឆ្នាំ ១៩៨១ និង ២០០១ ដែលរស់នៅក្នុងស្រុក Saha-gu  ដោយបេក្ខជននឹងត្រូវបានវាយតម្លៃដោយការិយាល័យស្រុកនិងឆ្លងកាត់ការសម្ភាសន៍។

ក្នុងនោះប្រសិនបើបុរស-នារីដែលចូលរួមក្នុងកម្មវិធីផ្គូរផ្គងនេះដោយជោគជ័យ មនុស្សម្នាក់ៗនឹងទទួលបានប្រាក់គាំទ្រចំនួន ៥00,000 វ៉ុន ដូច្នេះសម្រាប់គូស្នេហ៍១គូគឺស្មើ១លានវ៉ុន សម្រាប់ការចំណាយលើការណាត់ជួប។

បន្ថែមពីនោះប្រសិនបើដៃគូស្នេហ៍នោះរៀបការ ពួកគេនឹងទទួលបានស្រោមសំបុត្រចំនួន ២០លានវ៉ុនពីរដ្ឋាភិបាល ជាពិសេសក្នុងករណីពួកគេទិញ ឬជួលផ្ទះ ប្តីប្រពន្ធនោះនឹងបន្តទទួលបានការគាំទ្រប្រាក់ ៣០លានវ៉ុន ឬ ៨00,000 វ៉ុនសម្រាប់ការជួលប្រចាំខែ ក្នុងរយៈពេល៥ឆ្នាំ។ យ៉ាងណាមិញចំពោះប្រាក់មូលនិធិសរុប សម្រាប់កម្មវិធីផ្គូផ្គងដៃគូរៀបការនេះ រដ្ឋាភិបាលរំពឹងថានឹងជោគជ័យហើយចំណាយថវិកាចាប់ពី ៥៣ លានវ៉ុនដល់ ៧១ លានវ៉ុន។

ទន្ទឹមនឹងនេះប្រមុខស្រុក Saha-gu លោក Lee Gap-jun បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាល ពីថ្ងៃពុធថា "គម្រោងនេះត្រូវបានរចនាឡើងដើម្បីជម្នះវិបត្តិប្រជាសាស្រ្តចំពេលមានអត្រាកំណើតទាបរបស់ប្រទេសកូរ៉េខាងត្បូង ដោយបង្កើតសហគមន៍មូលដ្ឋានពហុវប្បធម៌នាពេលអនាគត" ៕

Roberto Valdivia Rc Uw6b4i Ye0 Unsplash

 

អត្ថបទដោយ៖ ពីង​ ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia