ធនាគារ អេស ប៊ី អាយ លី ហួរ សម្ពោធដាក់ឲ្យប្រើប្រាស់ បណ្ណវីសាពហុរូបិយប័ណ្ណដំបូងគេ ក្នុងប្រទេសកម្ពុជា​
Ping Chou EngJUNE 29 2024

ធនាគារ អេស ប៊ី អាយ លី ហួរ​ សម្ពោធដាក់ឲ្យប្រើប្រាស់ បណ្ណវីសាពហុរូបិយប័ណ្ណដំបូង និងមានតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោក Shuzo Shikata ប្រធានក្រុមប្រឹក្សាភិបាល និងជាតំណាងភាគទុនិក ឧកញ៉ា លី សុភាព សមាជិកក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក, អ្នកឧកញ៉ា លី សុភ័ក្ត សមាជិកក្រុមប្រឹក្សាភិបាល ,លោក ជា ផល្លារិនអគ្គនាយក និង លោក Jody Aldridge ប្រធានផ្នែកអភិវឌ្ឍន៍អតិថិជន Visa Cross Border Solutions ជាតំណាងក្រុមហ៊ុនវីសា។

Photo 2024 06 29 13 58 04

ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ អេស ប៊ី អាយ លី ហួរ រួមជាមួយក្រុមហ៊ុន វីសានៅកម្ពុជា ក្រុមហ៊ុនបុត្រសម្ព័នលីហួរគ្រុប ក្រុមហ៊ុនដៃគូរ និងបណ្តាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនទៀត នៅផ្សារទំនើបអ៊ីអន    ម៉លសែនសុខស៊ីធី ជាន់ផ្ទាល់ដី Central Court ច្រកចូល 5B។​

Photo 2024 06 29 13 57 19

ជាមួយនឹងបណ្ណវីសាពហុរូបិយប័ណ្ណថ្មី របស់ធនាគារ អេស ប៊ី អាយ លី ហួរ និងមានតែមួយគត់នាពេលបច្ចុប្បន្ននៅកម្ពុជា លោកអ្នកអាច ធ្វើដំណើរ និងទិញទំនិញដូចអ្នកក្នុងស្រុក ពិតជាងាយស្រួល ចំណេញច្រើនជាងមុន និងមានភាពវ័យឆ្លាតជាងមុន។

Photo 2024 06 29 13 59 25

Photo 2024 06 29 13 58 05

នៅក្នុងយុគសម័យដែលពិភពលោកកំពុងមានទំនាក់ទំនងគ្នាកាន់តែខ្លាំង របៀបដែលយើងធ្វើដំណើរ និងទៅទិញទំនិញនៅតាមបណ្តាហាងនានាកំពុងតែមានការពេញនិយម​ ។ ស្របតាមតម្រូវការប្រើប្រាស់ ថ្ងៃនេះយើងមានសេចក្តីរំភើបរីករាយក្នុងការណែនាំបណ្ណវីសាពហុរូបិយប័ណ្ណដែលជាផលិតផលដែលត្រូវអភិវឌ្ឍឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍នៃការទិញទំនិញនៅក្រៅប្រទេស។

Photo 2024 06 29 13 59 52 (2)

បណ្ណវីសាពហុរូបិយប័ណ្ណ មិនគ្រាន់តែជាបណ្ណភ្ជាប់ជាមួយការធ្វើដំណើរប៉ុណ្ណោះទេ វាក៏ប្រៀបបានដូចជាលិខិតឆ្លងដែនដើម្បីទទួលបទពិសោធទូទាត់នៅជុំវិញពិភពលោកដូចជាអ្នកក្នុងស្រុកផងដែរ។ បណ្ណវីសាពហុរូបិយប័ណ្ណនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញជារូបិយប័ណ្ណក្នុងស្រុក ទៅតាមគោលដៅធ្វើដំណើរ ដោយលែងមានតម្រូវការសម្រាប់យកសាច់ប្រាក់ ឬក្តីបារម្ភពីអត្រាប្តូរប្រាក់។ មិនថាអ្នកកំពុងញ៉ាំអាហារនៅភោជនីយដ្ឋានក្នុងទីក្រុងប៉ារីស ដើរទិញអីវ៉ាន់នៅទីក្រុងតូក្យូ ឬកក់សណ្ឋាគារនៅញូវយ៉ក បណ្ណវីសាពហុរូបិយប័ណ្ណ អនុញ្ញាតឱ្យអ្នកទទួលបាននូវមធ្យោបាយទូទាត់ដូចជាអ្នកក្នុងស្រុកអញ្ចឹងដែរ។

Photo 2024 06 29 13 59 26

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយ ក្នុងភាពជាដៃគូសហការ ជាមួយ ធនាគារ អេស ប៊ី អាយ លី ហួរ សម្រាប់ការបង្កើតនូវ Visa កាត ពហុរូបិយប័ណ្ណដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Visa ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនរបស់យើង ដើម្បីនាំយកដំណោះស្រាយទូទាត់ឆ្លងប្រទេស ដែលប្រកបដោយភាពច្នៃប្រឌិតមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរទៅរកឌីជីថលឲ្យកាន់តែទូលំទូលាយ” ។

Photo 2024 06 29 13 59 51

អ្នកស្រីបន្តទៀតថា៖ “កាតថ្មីនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា សម្រាប់ការធ្វើដំណើរ និងទិញទំនិញនៅក្រៅប្រទេស ព្រមទាំងផ្តល់នូវបទពិសោធន៍ទូទាត់កាន់តែរលូន និងរីករាយសម្រាប់ពួកគេ។ គ្រប់ប្រតិបត្តិការទិញទំនិញនៅក្រៅប្រទេសរបស់អ្នកដំណើរកម្ពុជាដែលប្រើប្រាស់ Visa កាត ក៏ទទួលបានការធានារ នឹងការពារ ពីបណ្តាញសុវត្ថិភាពតាមអ៊ីនធើណេតដ៏ទំនើបផងដែរ។ លក្ខណៈពិសេសលេចធ្លោមួយនៃ បណ្ណវីសាពហុរូបិយប័ណ្ណ គឺមានលទ្ធភាពគ្រប់គ្រងអត្រាប្តូរប្រាក់ដោយខ្លួនយើងផ្ទាល់ដ៏ល្អបំផុតនៅនឹងកន្លែង។ អ្នកប្រើប្រាស់អាចទទួលបានអត្រាប្តូរប្រាក់ល្អបំផុតសម្រាប់ការប្តូរប្រាក់ទៅជាប្រាំបី (៨) រូបិយប័ណ្ណ ផ្សេងៗគ្នា និងរូបិយបណ្ណជាច្រើនទៀតនៅតាមប្រទេសនានាជុំវិញពិភពលោក ដែលធ្វើឱ្យបណ្ណវីសាពហុរូបិយប័ណ្ណនេះក្លាយជាឧបករណ៍ ដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់អ្នកធ្វើដំណើរញឹកញាប់ និងអ្នកទិញទំនិញនៅក្រៅប្រទេស។

អត្ថប្រយោជន៍មិនមានតែត្រឹមប៉ុណ្ណឹងទេ បណ្ណវីសាពហុរូបិយប័ណ្ណមានការផ្តល់ជូនមានរយៈពេលកំណត់គឺ អ្នកប្រើប្រាស់ថ្មីអាចទទួលបានប្រាក់ត្រឡប់មកវិញប្រាំ (៥) ភាគរយ​ (%) ឬរហូតដល់ហាសិប (៥០) ដុល្លារអាមេរិក លើប្រតិបត្តិការដំបូងក្នុងរយៈពេលហុកសិប​(៦០) ថ្ងៃបន្ទាប់ពីទទួលបានកាតនេះ។ លើសពីនេះ អតិថិជនដែលចុះឈ្មោះប្រើប្រាស់បណ្ណវីសា   ពហុរូបិយប័ណ្ណ នៅថ្ងៃនេះមានឱកាសឈ្នះរង្វាន់ជាច្រើននៅចុងបញ្ចប់នៃព្រឹត្តិការណ៍សម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណថ្ងៃនេះ។ ហើយអ្វីដែលងាយស្រួលបំផុតនោះ ដើម្បីចុះឈ្មោះប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណរបស់ធនាគារ  អេស ប៊ី អាយ លី ហួរ គឺលោកអ្នកគ្រាន់តែមានអត្តសញ្ញាណប័ណ្ណប៉ុណ្ណោះ ហើយមកកាន់គ្រប់បញ្ជររបស់ធនាគារយើងខ្ញុំរ៉ាល់ម៉ោងធ្វើការ ។
Photo 2024 06 29 13 59 52

បណ្ណវីសាពហុរូបិយប័ណ្ណ គឺមិនត្រឹមតែជាបណ្ណសម្រាប់ប្រើប្រាស់ក្នុងការទូទាត់តែប៉ុណ្ណោះទេ តែក៏ជាវិធីសាស្រ្តដ៏ឆ្លាតវៃក្នុងការទូទាត់នៅពេលធ្វើដំណើរ។ ដូច្នេះហេតុអ្វីត្រូវរង់ចាំ? សូមចុះឈ្មោះដើម្បីទទួលបានបណ្ណវីសាពហុរូបិយប័ណ្ណនៅថ្ងៃនេះ ហើយចាប់ផ្តើមទទួលបានបទពិសោធទូទាំងពិភពលោកដូចជាអ្នកស្រុក។

Photo 2024 06 29 14 03 06

អំពីធនាគារ​ អេស​ ប៊ី អាយ លី ហួរ ម.ក.

ធនាគារ អេស​ ប៊ី អាយ លី ហួរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ក្នុងឆ្នាំ២០១២ ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការវិនិយោគពីដៃគូរយុទ្ធសាស្ត្ររវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំមួយ (ក្រុមហ៊ុនយក្ស) SBI Holdings, Inc.។
Photo 2024 06 29 13 58 06 (4)

បច្ចុប្បន្ននេះ ធនាគារ អេស​ ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការនៅទូទាំង២៥ ខេត្ត/រាជធានីក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាងមួយពាន់លានដុល្លារអាមេរិក សាខាសរុបចំនួនសែសិបប្រាំបួន និងម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ សរុបជាងសាមសិបកន្លែង នៅទីតាំងសក្តានុពលផ្សេងៗគ្នា។ ទន្ទឹមនឹងនោះ ធនាគារក៏កំពុងពង្រីកបណ្តាញសាខារបស់ខ្លួន និងបន្ថែមម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ សេវាផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ និងសេវាធនាគារតាមទូរសព្ទឌីជីថល ដើម្បីពង្រីកប្រតិបត្តិការធនាគាររបស់ខ្លួន ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឲ្យកាន់តែប្រសើរ និងបំពេញតម្រូវការរបស់អតិថិជន៕

Photo 2024 06 29 13 58 06 (3)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia