LOLC បញ្ចេញគម្រោងកម្ចីបៃតងផ្ដល់ផលប្រយោជន៍ច្រើនដល់ក្រុមហ៊ុនក្នុងស្រុកនិងប្រជាពលរដ្ឋខ្មែរ
Toeuy HongJULY 2 2024

 កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLC បានរៀបចំកម្មវិធីជួបជុំក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ហិរញ្ញប្បទានដោយនិរន្តរភាពស្ដីពីកម្ចីបៃតងដោយមានការសហការពីក្រុមហ៊ុន SEAVEAដែលបានធ្វើឡើងនៅការិយាល័យកណ្ដាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLCផ្ទាល់។

Lo6

នៅក្នុងកម្មវិធីជួបជុំក្រុមហ៊ុនផ្គត់ផ្គង់ស្ដីពីកម្ចីបៃតង លោក សុខ វឿន ប្រធាននាយកប្រតិបត្តិរបស់ គ្រឹះស្ថានមីក្រូហិញ្ញវត្ថុLOLC បានឲ្យដឹងថាកម្ចីបៃតង( green lending) នេះមានអត្ថប្រយោជន៍ច្រើនសម្រាប់ស្ថាប័ននិងអតិថិជនព្រោះកាលណាយើងប្រើកម្ចីបៃតងគឺយើងអាចប្រើប្រាស់សន្សំសំចៃថាមពលបានច្រើនជាពិសេសគឺអាចជួយការពារបរិស្ថាន ពោលគឺកម្ចីបៃតងអាចរក្សាបាននូវបរិស្ថានសង្គមរបស់យើងបានល្អ។

Lo1

នៅក្នុងសន្ទរកថានៃកម្មវិធីជួបជុំក្រុមហ៊ុនផ្គត់ផ្គង់ស្ដីពីកម្ចីបៃតង លោក សុខ វឿន បានលើកឡើងថាកម្មវិធីជួបជុំជាមួយបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុកធ្វើឡើងក្នុងគោលបំណងដូចខាងក្រោមនេះ៖

១.ផ្សព្វផ្សាយឱ្យក្រុមហ៊ុនផ្គត់ផ្គង់បានយល់ដឹងអំពីផលិតផលរបស់អិលអូអិលស៊ីដែលគាំទ្រដល់គម្រោងកម្ចីបៃតង និងឱកាសក្នុងការចាប់ដៃគូសហការជាមួយអិលអូអិលស៊ី ដើម្បីបង្កើនការលក់ និងផ្តល់លទ្ធភាពដល់អតិថិជនក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់កម្ចីបៃតង។

២.ផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីទីផ្សារសក្តានុពលសម្រាប់បច្ចេកវិទ្យាបៃតង ទិដ្ឋភាពទូទៅនៅក្នុងទីផ្សារ រួមមាននិន្នាការទីផ្សារ គោលនយោបាយ និងបទបញ្ញត្តិពាក់ព័ន្ធនានា។ បន្ថែមលើនេះផងដែរ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវការយល់ដឹងបន្ថែមលើប្រភេទនៃបច្ចេកវិទ្យាបៃតង ដែលកំពុងត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ន វិសាលភាពនៃការប្រើប្រាស់ អត្ថប្រយោជន៍ ក៏ដូចជាផលប៉ះពាល់នានាដែលត្រូវយកចិត្តទុកដាក់។

៣.ស្វែងយល់អំពីបញ្ហាប្រឈម និងផលលំបាកនានារបស់ក្រុមហ៊ុនផ្គត់ផ្គង់ ក្នុងការផ្សព្វផ្សាយ និងលក់ផលិតផលបៃតង ព្រមទាំងដំណោះស្រាយលើបញ្ហាទាំងនោះតាមរយៈការពិភាក្សាជាមួយអ្នកជំនាញបច្ចេកទេសមកពីក្រុមហ៊ុនផ្គត់ផ្គង់ផ្សេងៗជាច្រើននៅក្នុងកិច្ចពិភាក្សាវគ្គសំណួរចម្លើយ (Q&A Session) ។

Lo

ប្រធាននាយកប្រតិបត្តិរូបនេះក៏បានបញ្ជាក់ផងដែរថាសម្រាប់LOLC ផ្ទាល់មើលឃើញថាកម្ចីបៃតងគឺជាតម្រូវការក្នុងស្រុកហើយផ្នែកមួយដែលស្ថាប័នហិរញ្ញវត្ថុត្រូវគិតគូរពីសង្គមនិងបរិស្ថានហើយជាចំណុចមួយសំខាន់ដើម្បីអាចចែករំលែកទៅកាន់សង្គម។ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជាក៏បានលើកទឹកចិត្តនិងជំរុញឲ្យគ្រឹះស្ថានក្នុងស្រុកទាំងអស់ងាកមកប្រើប្រាស់ឬជំរុញការផ្ដល់ឥណទានទាក់ទងនឹងកម្ចីបៃតងកាន់តែច្រើនផងដែរ។

Lo3

ជាចុងក្រោយ លោក សុខ វឿនសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីជួបជុំក្រុមហ៊ុនផ្គត់ផ្គង់ស្ដីពីកម្ចីបៃតងនឹងផ្តល់ជាធាតុចូលសំខាន់ៗ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា និងបង្កើនបណ្តាញទីផ្សារកាន់តែទូលំទូលាយជាងមុន តាមរយៈការចាប់ដៃគូសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដើម្បីផ្តល់លទ្ធភាពដល់អតិថិជនក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់កម្ចីបៃតង៕

Lo5

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia