ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ – ក្នុងឱកាសអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ក្រុមហ៊ុន TF Motors Cambodia Co., Ltd. ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវរថយន្តម៉ាក MG, Maxus, ម៉ូតូ Royal Enfield និងម៉ូតូ Peugeot Motorcycle បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសមភាពយេនឌ័រ និងសុខុមាលភាពរបស់និយោជិត ដោយដាក់ចេញនូវបទបញ្ញត្តិថ្មីនៃបច្ចុប្បន្នភាពការងារស្តីអំពីការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមពីលើច្បាប់ការងារ និងបន្ថែមថ្ងៃឈប់សម្រាកក្នុងពេលមាតុភាព ការរៀបអាពាហ៏ពិពាហ៏ និងការចូលរួមរំលែកទុក្ខនៃពិធីបុណ្យសពសាច់ញាតិរបស់បុគ្គលិកផងដែរ។
ថ្មីៗនេះ ក្រុមហ៊ុន TF Motors បានប្រកាសក្នុងសន្និសីទកិច្ចព្រមព្រៀងអំពី បទប្បញ្ញត្តិថ្មីនៃបច្ចុប្បន្នភាពការងារស្តីអំពីការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម និងថ្ងៃឈប់សម្រាកលំហែមាតុភាព ការឈប់សម្រាករៀបអាពាហ៏ពិពាហ៏ និងការចូលរួមរំលែកទុក្ខនៃពិធីបុណ្យសពសាច់ញាតិរបស់បុគ្គលិក ដែលគោលការណ៍ថ្មីទាំងនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន TF Motors ក្នុងការគាំទ្រដល់បុគ្គលិក និងជាពិសេសស្ត្រីក្នុងអំឡុងពេលពពោះ និងពេលសម្រាល ដោយធានាបាននូវបរិយាកាសការងារល្អប្រកបដោយតុល្យភាព ទាំងការងារ និងប្រាក់បៀវវត្ស។ ការកែលម្អនូវបទបញ្ញត្តិថ្មីរួមមានដូចជា៖ ការបន្ថែមរយៈពេលឈប់សម្រាក់មុននិងក្រោយពេលសម្រាលកូន ការឈប់សម្រាកសម្រាប់ការរៀបអាពាហ៍ពិពាហ៍ និងការផ្តល់នូវប្រាក់ឧបត្តម្ភជំនួយពេលមានពិធីបុណ្យសពសម្រាប់សាច់ញាតិនៃគ្រួសាររបស់បុគ្គលិក។ ទន្ទឹមនឹងនេះ ការផ្តល់សិទ្ធិអាទិភាពដល់និយោជិតទាំងអស់តាមរយៈសមតុល្យជីវិតការងារកាន់តែប្រសើរឡើង ក្រុមហ៊ុន TF Motors បានយល់ពីសារៈសំខាន់នៃការគាំទ្រដល់ស្ត្រីនៅកន្លែងធ្វើការ ដូច្នេះពួកគេបានធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិផ្ទៃក្នុងរបស់ខ្លួន ដើម្បីផ្តល់នូវភាពបត់បែននៃពេលវេលាបំពេញការងារ និងសុវត្ថិភាពកាន់តែខ្ពស់ក្នុងអំឡុងពេលពរពោះ និងក្រោយពេលសម្រាល។
ចំណុចកែលម្អសំខាន់ៗចំពោះអត្ថប្រយោជន៍របស់និយោជិត៖
នៅក្នុងជំហានដ៏សំខាន់ក្នុងការឆ្ពោះទៅរកការផ្តល់សិទ្ធិអំណាចដល់និយោជិតជាស្ត្រី ក្រុមហ៊ុន TF Motors បានបន្ថែមការឈប់សម្រាកលំហែមាតុភាពរហូតដល់រយៈពេល 4 ខែ ដែលលើសពីច្បាប់ការងាររបស់រដ្ឋាភិបាល។ បទបញ្ញត្តិនេះបានអនុញ្ញាតឱ្យស្ត្រីជាម្តាយមានពេលវេលាបន្ថែមសម្រាប់ការជាសះស្បើយក្រោយសម្រាល និងការមើលថែទាំកូនៗ។ លើសពីនេះ អត្ថប្រយោជន៍កំឡុងពេលសម្រាលក៏ត្រូវបានអនុញ្ញាតឱ្យនិយោជិតដែលមានផ្ទៃពោះអាចឈប់សម្រាកដើម្បីពិនិត្យសុខភាព និងសម្រាកបន្ថែម ដើម្បីធានាបាននូវសុខុមាលភាពរបស់ពួកគេអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល។ ដើម្បីគាំទ្របន្ថែមដល់ស្ត្រីជាម្តាយដែលកំពុងធ្វើការនៅក្រុមហ៊ុន TF Motors ពួកគេក៏ទទួលបានប្រាក់រង្វាន់ពីការផ្តល់កំណើត និងផ្តល់ជូនការរៀបចំលើម៉ោងការងារកាន់តែល្អប្រសើរ ដើម្បីសម្រួលដល់ការមើលថែទាំកូននិងការបំពេញការងារ។
- ប្រាក់រង្វាន់ និងការបន្ថែមថ្ងៃឈប់សម្រាកសម្រាប់ការរៀបអាពាហ៏ពិពាហ៏៖
ដោយទទួលស្គាល់ពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ដែលជាការផ្លាស់ប្តូរទំព័រជីវិតថ្មី នោះក្រុមហ៊ុន TF Motors បានផ្តល់នូវការឈប់សម្រាកអាពាហ៍ពិពាហ៍រយៈពេលខ្ពស់បំផុតគឺ 14 ថ្ងៃ ដែលអនុញ្ញាតឱ្យនិយោជិតធ្វើការអបអរសាទរ និងរៀបចំជិវិតថ្មីរបស់ពួកគេដោយគ្មានភាពតានតឹងទាក់ទងលើការងារ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន TF Motors ក៏ផ្តល់ប្រាក់រង្វាន់ដល់គូស្វាមីភរិយាថ្មីថ្មោង ដើម្បីអបអរសាទរសាទរនិងជាវប្បធម៌របស់ប្រទេសកម្ពុជាផងដែរ។
- ការផ្តល់នូវប្រាក់ឧបត្ថម្ភជំនួយពេលមានពិធីបុណ្យសពនៃសាច់ញាតិរបស់បុគ្គលិក៖
ដោយការយល់ដឹងអំពីបន្ទុកផ្លូវចិត្ត និងបញ្ហាផ្នែកហិរញ្ញវត្ថុនៃការបាត់បង់មនុស្សជាទីស្រឡាញ់ នោះក្រុមហ៊ុន TF Motors បានពង្រឹងបទបញ្ញត្តិថ្មីនៃការផ្តល់ជំនួយបុណ្យសព ដោយផ្តល់ថ្ងៃឈប់សម្រាកបន្ថែម និងជំនួយផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដើម្បីគ្រប់គ្រងការរៀបចំពិធីបុណ្យសព និងទំនួលខុសត្រូវក្នុងគ្រួសារ។
ជាមួយបទបញ្ញត្តិថ្មីនេះ ក្រុមហ៊ុន TF Motors បានកំណត់ស្តង់ដារថ្មីមួយសម្រាប់ការថែទាំបុគ្គលិកយ៉ាងល្អនៅក្នុងវិស័យឧស្សាហកម្មយានយន្ត ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជានិយោជកដែលគិតអំពីអនាគតរួមតាមរយៈការផ្តល់នូវតម្លៃរបស់បុគ្គលិក និងតុល្យភាពជីវិតការងារ។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែលើកកំពស់សីលធម៌នៅកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ស្របតាមកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងភាពចម្រុះនៅកន្លែងធ្វើការផងដែរ។ នៅពេលដែលក្រុមហ៊ុនបន្តរីកចម្រើន ក្រុមហ៊ុន TF Motors នៅតែខិតខំប្រឹងប្រែងក្នុងការជំរុញបរិយាកាសការងារដល់បុគ្គលិកទាំងអស់ ជាពិសេសស្ត្រីត្រូវបានគាំទ្រ គោរព និងផ្តល់សិទ្ធិអាទិភាព។


