ប្រយ័ត្នដើរលើដានចាស់! រឿងធំៗ៤ដែលអ្នកដោះបំណុលរួចរាល់មិនធ្វើដាច់ខាត
Toeuy HongJULY 1 2024884 views

បើនិយាយដល់រឿងបំណុល មនុស្សភាគច្រើនពិបាកនឹងជៀសផុតណាស់ ព្រោះនៅក្នុងការរស់នៅមនុស្សតែងតែមានតម្រូវការលុយដូច្នេះពួកគាត់តែងតែពឹងពាក់សាច់ញាតិបងប្អូនឬគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីបំពេញតម្រូវការផ្សេងៗក្នុងការរស់នៅ។

​ ទាក់ទងនឹងបំណុលនេះដែរ ខាងក្រោមនេះគឺជារឿងលុយកាក់មួយចំនួនដែលអ្នកដោះបំណុលរួចរាល់តែងតែជៀងវាងនិងមិនធ្វើដាច់ខាតដើម្បីជៀសវាធ្លាក់ចូលបញ្ហាបំណុល៖

១. មិនព្រនើយកន្តើយពីគណនីធនាគារពួកគេឡើយ

បុគ្គលដែល គ្មានបំណុលជាប់ខ្លួន ឬអ្នកដែលធ្លាប់មានបំណុល ប្រកែមកជាគ្មានបំណុល មិនដែលព្រនើយកន្តើយ ពីគណនីធនាគារឡើយ ពោលគឺពួកគេ តែងតែមានគណនីធនាគារ ដើម្បីរក្សាទុកលុយឲ្យមានសុវត្ថិភាព និងងាយស្រួលក្នុងការគ្រប់គ្រងលុយកាក់ពួកគេ។មា ជាការពិតណាស់ ការមានគណនីធនាគារ ធ្វើឲ្យលោកអ្នកអាចគ្រប់គ្រងលុយបានល្អ ជាពិសេស អ្នកដឹងថាក្នុងមួយខែៗ​ លុយរបស់អ្នកបានចំណាយអស់ប៉ុន្មាន ហើយចំណាយលើអ្វីខ្លះ។

២. មិនដែលព្រនើយកន្តើយការសន្សំឡើយ

មនុស្សដែលស្ពាយបំណុលជាប់ខ្លួន តែងតែបៀមជាប់នូវអារម្មណ៍ ឬផ្នត់គំនិតមួយថា ពួកគេគ្មានលុយគ្រប់គ្រាន់ ហើយដោយសារតែពួកគេអារម្មណ៍បែបនេះ ទើបធ្វើឲ្យពួកគេគ្មានចិត្តក្នុងការសន្សំ ហើយបន្តចំណាយថែមទៀត។ ចំណែលអ្នកដែលគ្មានបំណុលជាប់ខ្លួន គឺពួកគេយកចិត្តទុកដាក់ក្នុងការសន្សំណាស់។ ការធ្វើបែបនេះ ធ្វើឲ្យពួកគេមានលុយជាប់ខ្លួនជាប្រចាំជាពិសេស មានលុយសម្រាប់ទំនុកបម្រុងពេលមានអាសន្ន ឬសម្រាប់ធ្វើជាទុនក្នុងការរកស៊ីនិងវិនិយោគជាដើម។

៣. មិនខ្ជះខ្ជាយលុយ 

អ្នកគ្មានបំណុលជាប់ខ្លួន មិនដែល ចំណាយលុយលើរបស់មិនចាំបាច់ឡើយ ព្រោះការធ្វើបែបនេះ ធ្វើឲ្យពួកគេ អាចសន្សំសំចៃលុយសម្រាប់ចំណាយលើអ្វីដែលចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ តាមពិតទៅបើអ្នកជាមនុស្សចេះចាយវាយឲ្យមានប្រសិទ្ធភាពអ្នកនឹងមិនចំណាយលុយ ១០០០ដុល្លារ ទិញស្បែងជើងឡើយ។ លើសពីនេះ អ្នកមិនមានបំណុលជាប់ខ្លួន តែងតែជៀសវា ការចំណាយដែលមិនមានប្រសិទ្ធភាព ដូចជាចំណាយលើ ការទិញផ្ទះឬទិញឡានដែលលើសពីលទ្ធភាពរបស់ពួកគេ។

៤. ពួកគេមិនបណ្ដាយឲ្យ​ឱកាសរកលុយរត់ចេញពីដៃទេ 

អ្នកគ្មានបំណុលជាប់ខ្លួន​ គឺពួកគេខិតខំប្រឹងប្រែងរកលុយណាស់ ទើបជីវិតរបស់ពួកគេ រស់នៅ ដោយគ្មានស្ពាយបំណុលជាប់ខ្លួនទាល់តែសោះ។ ពួកគេមិនត្រឹមតែខំរកលុយដើម្បីញាត់ចូលក្នុងគណនីធនាគារ ប៉ុណ្ណោះទេ តែថែមទាំងរកលុយដើម្បីបង់ទៅលើចំណាយសំខាន់ផ្សេងៗ ដោយមិនបណ្ដោយឲ្យបង់យឺតយ៉ាវឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia