ផ្លូវជាតិលេខ១០ប្រែហើយ! ខណៈការសាងសង់សម្រេចបានជិត ៩០ ភាគរយ និងគ្រោងបញ្ចប់ទាំងស្រុងក្នុងឆ្នាំ២០២៥
Bunthoeun KoemJUNE 29 2024632 views

គិតមកដល់ពេលនេះគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុបជិត ២០០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ដបាត់ដំបង ពោធិ៍សាត់ និងខេត្ដកោះកុង សម្រេចការសាងសង់បានជិត ៩០ ភាគរយហើយ ខណៈគម្រោងនេះគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ ខាងមុខ។ ដោយឡែកស្ពានកម្ពស់ ៩០ ម៉ែត្រ ដែលខ្ពស់ជាងគេនៅកម្ពុជាស្ថិតក្នុងគម្រោងនេះ ក៏សម្រេចបានការសាងសង់ជាង ៤០ ភាគរយផងដែរ។

449393372 494753353213246 422202935172810773 N

តាមការបញ្ជាក់របស់ ឯកឧត្ដម ផន រឹម អ្នកនាំពាក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,២១៨ គីឡូម៉ែត្រ (PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៨៨.៣៨%ហើយ»។

ឯកឧត្ដមអ្នកនាំពាក្យរូបនេះបន្ដថា «ស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ)»។

449143014 8123189574371766 4225121432273508510 N

សូមជម្រាបថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ខាងលើ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយតាមការគ្រោងទុកគម្រោងនេះនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ ខណៈការស្ថាបនាផ្លូវជាតិលេខនេះ គឺជាប្រភេទផ្លូវ Grade III មានទទឹង ៩ម៉ែត្រ ដោយក្រាលកៅស៊ូពីរស្រទាប់ (DBST)៕

449316200 8123189674371756 5159594697303507336 N

449410818 494753276546587 1488315901263152155 N

449403252 494753469879901 596978561883932111 N

449406603 494753266546588 40456161700738634 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia