ចង់ឱ្យខ្លួនឯងក្លាយជាមនុស្សមានវិន័យជាងមុន អ្នកត្រូវធ្វើចំណុចធំៗទាំង៤នេះ ឱ្យបានល្អបំផុត
Ping Chou EngJULY 1 2024474 views

មនុស្សគ្រប់គ្នាសុទ្ធតែមានភាពអស្ចារ្យនិងទេពកោសល្យនៅក្នុងខ្លួនរាងៗខ្លួន ប៉ុន្តែអ្វីដែលរារាំងមិនឱ្យទេពកោសល្យទាំងនោះស្តែងចេញមកខាងក្រៅយ៉ាងច្បាស់នោះគឺដោយសារភាពគ្មានវិន័យនិងការតាំងចិត្តខ្ពស់ក្នុងសម្រេចកិច្ចការ ព្រោះថាវិន័យគឺជាស្ពានចម្លងរវាងគោលដៅ និងលទ្ធផល។

ទន្ទឹមនឹងនេះដែរដើម្បីឱ្យខ្លួនឯងក្លាយជាមនុស្សមានវិន័យជាងមុន អាចសម្រេចគោលដៅផ្ទាល់ខ្លួនបានអ្នកត្រូវគិតដល់ចំណុចធំៗចំនួន៤នេះ ឱ្យបានជាក់លាក់និងជាប់លាប់ជាមុនសិន៖

១. កំណត់គោលដៅច្បាស់លាស់៖ ជំហាន​ដំបូង​​ក្នុង​ការ​ក្លាយ​ជា​អ្នក​មាន​វិន័យ​គឺ​ការ​កំណត់​គោល​ដៅ​ច្បាស់​លាស់​និង​អាច​សម្រេច​បាន​។ បើគ្មានទិសដៅច្បាស់លាស់ វាក្លាយជាបញ្ហាសម្រាប់អ្នក ក្នុងការរក្សាការផ្តោតអារម្មណ៍ និងកម្លាំងជំរុញចិត្តក្នុងការងារ។ ដូច្នេះចូរចាប់ផ្តើមដោយកំណត់គោលដៅរយៈពេលវែងរបស់អ្នក ហើយបំបែកវាទៅជាកិច្ចការតូចៗ ដែលអាចគ្រប់គ្រងបាន ឬចំណុចសំខាន់ៗ ដែលវានឹងជួយឱ្យអ្នករៀបចំការងារបានល្អ និងនៅតែមានឆន្ទៈមុតមាំជាមួយគោលដៅធំ។

២. បង្កើតទម្លាប់១ ឱ្យជាប់លាប់៖ ការបង្កើតទម្លាប់ប្រចាំថ្ងៃអាចរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិន័យក្នុងខ្លួន ហើយភាពជាប់លាប់គឺជាគន្លឹះនៅពេលនិយាយអំពីការកសាងវិន័យ។ ដូច្នេះដើម្បីទទួលបានវិន័យអ្នកគួរតែបង្កើតទម្លាប់មួយដែលអ្នកត្រូវសកម្មភាពជារៀងរាល់ថ្ងៃ ឧទាហរណ៍ដូចជាការហាត់ប្រាណ២០នាទីជារៀងរាល់ថ្ងៃ ឬអានសៀវភៅដែលអ្នកចូលចិត្តមួយថ្ងៃ២០ទំព័រឱ្យបានជាដាច់ខាត បើថ្ងៃនេះខានត្រូវអានសងគុណនឹង២ជាដើម។

៣. កំណត់អាទិភាពលើកិច្ចការ និងពេលវេលា៖ រៀនពីរបៀបកំណត់អាទិភាពការងារប្រកបដោយប្រសិទ្ធភាពគឺមានសារៈសំខាន់ណាស់សម្រាប់ការថែរក្សាវិន័យ។ ចាប់ផ្តើមដោយកំណត់អត្តសញ្ញាណកិច្ចការសំខាន់និងបន្ទាន់បំផុតដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ ហើយផ្តោតធ្វើកិច្ចការដែលមានអាទិភាពខ្ពស់នោះជាមុនសិន ដោយត្រូវជៀសវាងពាក្យចាំសិន និងការពន្យារទៅពេលនេះឬពេលនោះ ទើបអ្នកអាចគ្រប់គ្រងភាពរញ៉េរញៃនិងស្រ្តេសបាន។

៤. គ្រប់គ្រងខ្លួនឯងឱ្យបាន៖ បង្កើនការគ្រប់គ្រងខ្លួនឯងឱ្យបានខ្ពស់ជាងមុនដោយយកចិត្តទុកដាក់លើគំនិត អារម្មណ៍ និងកម្លាំងជំរុញចិត្តរបស់អ្នកដោយរៀនគ្រប់គ្រងវាឱ្យមានប្រសិទ្ធភាពបំផុត។ ដូចជាគ្រប់គ្រងពាក្យសម្តីដែលអ្នកនឹងនិយាយ សកម្មភាពដែលអ្នកនឹងធ្វើ គំនិតដែលអ្នកកំពុងគិត ឬព័ត៌មានដែលអ្នកកំពុងស្តាប់។

ដូច្នេះដើម្បីមានវិន័យមូលដ្ឋានទាំង៥នេះ ពិតជាអាចជួយអ្នកឱ្យសម្រេចគោលដៅតូច-ធំដែលបានកំណត់ទុកយ៉ាងច្បាស់លាស់បាន គួបផ្សំជាមួយការអត់ធ្មត់ ព្យាយាម វៃឆ្លាតប្រកបដោយភាពត្រឹមត្រូវ៕

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia