រាជទាយាទ Elizabeth ព្រះអង្គម្ចាស់ Charles III នឹងស្នងមរតក៣៨ពាន់លាន$ បានមកពីប្រភពធំ៣នេះ
Kan DaraSEPTEMBER 9 2022484 views

បន្ទាប់ពីការសោយទីវង្គេតសេ្តចស្រីដែលសោយរាជ្យយូរជាងគេរហូតដល់៧ទសវត្សរ៍ម្ចាស់ក្សត្រិយ៍ Elizabeth II រាជនីនៃចក្រភពអង់គ្លេសរូបនេះបានបន្សល់ទុកនូវមរតកជាង៣៨ពាន់លានដុល្លារដែលបានមកពីប្រភពធំៗចំនួន​៣ សម្រាប់រាជទាយាទបន្គគឺព្រះអង្គម្ចាស់ Charles III ដែលជាបុត្រាច្បងរបស់ទ្រង់។

យ៉ាងណាមិញជុំវិញការសោយទីវង្កេតរបស់ម្ចាស់ក្សត្រិយ៍បានបន្សល់ទ្រព្យសម្បត្តិជាង៥០០លានដុល្លារ និងទ្រព្យសម្បត្តិដែលគេប៉ាន់ប្រមាណប្រហែលជា៣៨ពាន់លានដុល្លារទៀតដែលបានមកពីប្រភពធំៗចំនួន៣។​ នេះបើយោងតាមការ​ចុះផ្សាយរបស់សារព័ត៌មាន Yahoo Finance ។

/.ចំណូលប្រចាំឆ្នាំពីប្រជាជន      

រាជវង្សអង់គ្លេសតែងតែទទួលជំនួយឥតសំណងរបស់ប្រជាជនមកកាន់ព្រះបរមរាជវាំង។ លទ្ធផលបូកសរុបប្រចាំឆ្នាំ​ មានចំនួនស្មើ £១.២៩ ក្នុងមនុស្សម្នាក់នៅចក្រភពអង់គ្លេស​ ដែលស្មើនិង ២.២៣ដុល្លារក្នុង១នាក់បានផ្តល់ជំនួយ ។ ដោយកាលពីឆ្នាំមុនមានចំនួន១៤៨លានដុល្លារ។ សម្រាប់ប្រាក់នេះអាចប្រើជាមូលធនផ្សេងៗ និងការចំណាយនានានៅក្នុងរាជវាំង។

/.ទ្រព្យសម្បត្តិរាជវង្ស

ទ្រព្យសម្បត្តិរាជ​វង្សរួមមាន Crown Estate ,Buckingham Palace, Duchy of Lancaster, Duchy of Cornwall, Kensington Palace និង Crown Estate Scotland។ រាជវង្សមិនមានសិទ្ធិលក់ទ្រព្យសម្បត្តិទាំងនេះទេ ប៉ុន្តែព្រះរាជវង្សានុវង្សទទួលបាន២៥ ភាគរយនៃប្រាក់ចំណេញពីប្រាក់ចំណូលរបស់ Crown Estate ។

/.គ្រឿងអលង្ការ

គ្រឿងអលង្ការម្កុដត្រូវបានចាត់ទុកថាមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងគ្រួសាររាជ្យវង្សអង់គ្លេស។ ការប៉ាន់ស្មានតម្លៃមានចំនួន ៥.៥ ពាន់លានដុល្លារឯណោះ។

គួរជម្រាបផងដែរថាម្ចាស់ក្សត្រិយ៍ Elizabeth II​ បានចូលទីវង្កេតនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្នុងជន្មាយុ៩៦ព្រះវស្សានៅវិមាន Balmoral នាប្រទេសស្កុតឡេន៕

អត្ថបទដោយ៖ ពីង ជូអេង (កូនត្រចៀកកាំ)

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia