ក្រោយពន្យារពេលច្រើនដង ពេលនេះអាកាសយានដ្ឋានអន្ដរជាតិតារាសាគរកំណត់ថ្ងៃបើកហោះហើរហើយ
Bunthoeun KoemOCTOBER 24 202499 views

អាកាសយានដ្ឋានអន្តរជាតិតារាសាគរដែលមានទីតាំងនៅ ស្រុកបទុមសាគរ ខេត្តកោះកុង មានតម្លៃជាង​ ៣០០លានដុល្លារដែលវិនិយោគដោយក្រុមហ៊ុន Union Development Group គ្រោងបើកជើងហោះហើរក្នុងស្រុកលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ ដោយមានការចុះចតជាជំហានដំបូងនេះគឺប្រតិបត្ដិការដោយក្រុមហ៊ុនអាកាសចរ Air cambodia។ នេះបើយោងតាមការដកស្រង់ពីរបស់រដ្ឋបាលខេត្តកោះកុងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

 

461588115 926133136208803 8477616212738435762 N

 

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកនៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរបានអោយដឹងថា ចំពោះការបើកដំណើរការដំណាក់កាលដំបូងនេះ អនុញ្ញាតសម្រាប់តែយន្តហោះខ្នាតតូច (Taxi fly​) ប៉ុណ្ណោះ មិនសម្រាប់យន្តហោះពាណិជ្ជកម្មនោះទេ។​ លោកក៏បានបន្តថាផ្នែកធំៗជាច្រើននៅក្នុងអាកាសយានដ្ឋាននេះបានសាងសង់រួចរាល់ ១០០ភាគរយហើយក្នុងនោះមានដូចជា​ ផ្លូវរត់, ចំណត​យន្តហោះ, ប្រព័ន្ធនាំផ្លូវចុះចត និងវិទ្យុទាក់ទងជាមួយយន្តហោះ  ចំណែកសំណង់ដែលមិនទាន់រួចរាល់គឺអាគារស្ថានីទទួលអ្នកដំណើរ ប៉ុន្តែនឹងបញ្ជប់ការសាងសង់នៅមុនថ្ងៃបើកដំណើរការខាងមុខនេះផងដែរ។​​មិនតែប៉ុណ្ណោះវាអាចទទួលយន្តហោះខ្នាតធំ A350-900 និង Boeing777 បានផងដែរ។

 

461496098 926133319542118 5631129034307916955 N

 

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីពេលចាប់ផ្តើមការសាងសង់ក្នុងឆ្នាំ ២០១៨មក គម្រោងអាកាសយានដ្ឋានថ្មីនេះមានគម្រោងដាក់ឲ្យដំណើរការជាច្រើនដងរួចមក ប៉ុន្ដែដោយសារបញ្ហាមួយក៏ត្រូវបានពន្យារពេលជាបន្ដបន្ទាប់ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ 

 

ជាក់ស្ដែងលើកទី១ គ្រោងបើកដំណើរកាលពីឆ្នាំ២០២១​​ តែត្រូវបានពន្យារពេលដោយសារតែវិបត្តិកូវីត១៩ធ្វើអោយអ្នកបច្ចេកទេសមានការលំបាកក្នុងការចេញចូលប្រទេសកម្ពុជា សម្ភារផ្សេងៗកើនឡើងតម្លៃខ្ពស់ជាងមុន​ និងមានការយឺតយ៉ាវផ្នែកដឹកជញ្ជូនបូករួមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

 

ចំណែកលើកទីក្រុមហ៊ុនវិនិយោគនេះបានសុំពន្យារបើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០២២ មកចុងឆ្នាំ២០២២ វិញក្រោមហេតុផលការចេញចូលប្រទេសចិនតឹងរឹងព្រមទាំងការរាំងស្ទះការដឹកជញ្ជូនសម្ភារផ្សេងៗ។ និងលើកទី៣នៅក្នុងឆ្នាំ២០២៣ក្រុមហ៊ុនសាងសង់នេះបានសុំពន្យារពេលបើកដំណើរការជាថ្មីម្ដងទៀត ក្រោមហេតុផលចង់បំពេញចន្លោះខ្វះខាតបន្ថែមក្នុងការអភិវឌ្ឍ។

 

គួររំលឹកដែរថា មុននឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរក៏ត្រូវបានធ្វើតេស្ដហោះហើរសាកល្បងកាលពីថ្ងៃទី២៩​និង៣០​ខែកញ្ញាកន្លងទៅផងដែរ ដើម្បីត្រួតពិនិត្យឧបករណ៍ រ៉ាដា និងបច្ចេកទេសមួយចំនួនទៀត៕ 

 

អត្ថបទ៖ លីណា

461554176 926133296208787 4970920933102103572 N

461695287 926133346208782 390212031211265471 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia