ដំណឹងល្អ! សួនឧស្សាហកម្មថ្មីតម្លៃលានដុល្លារ នឹងត្រូវបើកការដ្ឋានសាងសង់នៅដើមខែវិច្ឆិកា
Bunthoeun KoemOCTOBER 24 2024524 views

សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាំងស្យា ស្រុកភ្នំពេញស្រួច ខេត្ដកំពង់ស្ពឺង នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន វិនិយោគតំបន់សេដ្ឋកិច្ច Golden Integreting International Investment PTE LTD ដែលជាម្ចាស់នៃគម្រោងមួយនេះ។

 

464226405 1489769515032559 7205491379849793317 N

 

តាមការដកស្រង់ពីរដ្ឋបាលខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ អ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ចំនួន១១រូបមកពីក្រុមហ៊ុន Golden Integreting International Investment PTE LTD បានចូលជួបសម្តែង​ការ​គួរ​សមជាមួយនឹង​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បី ពិភាក្សាការងារមួយចំនួន និងគោរពអញ្ជើញឯកឧត្តមបណ្ឌិត ចូលរួមពិធីសម្ពោធបញ្ចុះបឋមសិលាបើកការដ្ឋានគម្រោងខាងលើនេះផងដែរ។

 

អ្នកវិនិយោគចិនតៃវ៉ាន់គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានេះផ្តោតលើការបង្កើតឱ្យបាន នូវសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិកម្ពុជា និងបន្តអភិវឌ្ឍន៍ឱ្យក្លាយជាមូលដ្ឋានផលិតកម្ម ផ្គត់ផ្គង់ដ៏សំខាន់លើ ឧហ្សាហកម្ម បោះពុម្ភ ជ្រលក់ពណ៍ និងអេឡិចកូប្លាតីងស្បែក ក្នុងតំបន់អាស៊ានផងដែរ។

 

សូមរំលឹកថាគម្រោងនេះទទួលបានការវិនិយោគ សហការណ៍ជាមួយក្រុមហ៊ុនពាក់ព័ន្ធជាច្រើន ព្រមទាំងមានកិត្តិយសទទួលបានការគាំទ្រពីសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា(EPIAC) សមាគមនវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងកាបូបកម្ពុជា (TAFTAC) និងសមាគមវាយនភណ្ឌចិននៅកម្ពុជា (CTAC) ថែមទៀតផង។

 

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានសម្តែងនូវក្តីរំភើបរីករាយ និងទទួលស្វាគមន៍ជានិច្ចរាល់បណ្តាក្រុមហ៊ុនវិនិយោគទាំងអស់ដែលបានសហការបណ្តាក់នៅទុនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺយើងនេះ ដែលជាខេត្តអំណោយផលលើគ្រប់វិស័យជាពិសេសវិស័យវាយណភណ្ឌនេះតែម្តង ជាការពិតណាស់អ្នកវិនិយោគដែលមកបណ្តាក់ទុននៅខេត្តកំពង់ស្ពឺពិតជាមានចក្ខុវិស័យខ្ពស់និងចំណេញលើចំណេញតែម្តង ៕

 

464403083 1489769365032574 3303155245889488193 N

464310304 1489769475032563 5860284463194585076 N

Kampong Speu Province

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia