សហគ្រិនខ្មែរ រៀបចំវេទិកាផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងទីផ្សារ
Sreymom ChaNOVEMBER 25 2024

សហគ្រិនខ្មែរ បានរៀបចំវេទិកាផ្គូរផ្គងសហគ្រាស​ធុនតូច​និង​មធ្យម និងទីផ្សារ ក្នុងគោលដៅពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់​​ផលិតផលកម្ពុជា។ វេទិកានេះជាផ្នែកមួយនៃទិវាប្រព័ន្ធអេកូឡូស៊ី​សហ​គ្រិន​ភាព ឆ្នាំ២០២៤ ដែលធ្វើឡើងនៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តល់ឱកាសសម្រាប់ការតាំងបង្ហាញផលិតផល, ការប្រកួតប្រជែងគំនិត​ធុរកិច្ច, និងជំនួបរវាង​ដៃគូ​ពាក់​ព័ន្ធ ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ សំដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព​នៅកម្ពុជា។

វាទិកានេះបាននាំយកសហគ្រាសធុនតូចនិងមធ្យម ក្រុមហ៊ុនផ្សារទំនើប និង​ក្រុមហ៊ុន​ចែក​ចាយផលិតផល មកជួបជុំគ្នាដើម្បីស្វែងយល់ពីលក្ខខណ្ឌតម្រូវ ពិសេសស្តង់ដារ ដើម្បីឱ្យផលិតផលរបស់ពួកគេអាចឈានចូលក្នុងផ្សារទំនើប និងក្នុងបណ្តាញចែកចាយធំៗបាន។ កម្មវិធីនេះមានការចូល​រួម​ពី​តួអង្គពាក់ព័ន្ធសំខាន់ៗមកពីវិស័យសាធារណៈ និងឯកជន រួមមាន​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍, ផ្សារទំនើបអ៊ីអន (AEON), ផ្សារទំនើបម៉ាក្រូ (Makro), ក្រុមហ៊ុនចែក​ចាយ​ផលិតផល LSH, តំណាងសមាគមអ្នកផលិតចំណី​អាហារកម្ពុជា និង​សហគ្រាសធុនតូចនិងមធ្យម ជាច្រើនទៀត។

ក្នុងឱកាសនោះក៏​មានការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងសមាគមអ្នកផលិតចំណី​អាហារ​កម្ពុជា និងក្រុមហ៊ុនចែកចាយផលិតផលកូរ៉េ Wellsground ដោយកំណត់ផលិត​ផល​កសិកម្ម និង​នេសាទកម្ពុជា សម្រាប់នាំចេញទៅប្រទេស​កូរ៉េផងដែរ។ អនុស្សារណៈនេះជាលទ្ធផលនៃកម្មវិធី​ផ្សព្វ​ផ្សាយ​ផលិតផលចំណីអាហារ និងភេសជ្ជៈ ដែលបានទទួលការគាំទ្រពីសហគ្រិនខ្មែរ និងរៀបចំដោយ​សមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅក្នុង​ពិព័រណ៍ពាណិជ្ជកម្មអាស៊ានឆ្នាំ២០២៤ នៅទីក្រុង​សេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីខែសីហាកន្លងទៅ។

Photo 2024 11 25 15 29 09

Photo 2024 11 25 15 29 01

Photo 2024 11 25 15 28 55

Photo 2024 11 25 15 28 40

Photo 2024 11 25 15 28 34

Photo 2024 11 25 15 28 26

Photo 2024 11 25 15 28 19

Sreymom Cha

អត្ថបទសរុប៖ 304

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia