ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនិងហាងឆេងមាសក្នុងស្រុកនៅថ្ងៃនេះបានចាប់ផ្ដើមធ្លាក់ថ្លៃយ៉ាងគំហុក។ ជាក់ស្ដែងនៅថ្ងៃនេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបានធ្លាក់ចំនួន៥០ដុល្លារ ដោយធ្លាក់ថ្លៃមក២៦៦៩ដុល្លារក្នុងមួយអោន។ ចំណែកហាងឆេងមាសក្នុងស្រុកបានធ្លាក់ថ្លៃចំនួន៥ដុល្លារក្នុងមួយជី ដោយធ្លាក់ពី៣២៣ដុល្លារមួយជី មកត្រឹម៣១៨ដុល្លារក្នុងមួយជីនៅថ្ងៃនេះ។
ចំពោះមូលហេតុដែលធ្វើឲ្យហាងឆេងមាសធ្លាក់ថ្លៃខ្លាំងនៅថ្ងៃនេះគឺដោយសារព័ត៌មានចេញពីទឹកដីសហរដ្ឋអាមេរិក ដោយព័ត៌មានសំខាន់មួយនោះគឺលោក Donald Trump នឹងជ្រើសរើសលោក Scott Bessent ឲ្យធ្វើជារដ្ឋលេខាធិការរបស់រតនាគាររបស់សហរដ្ឋអាមេរិក។
ការជ្រើសរើសើលោក លោក Scott Bessent ឲ្យធ្វើជារដ្ឋលេខាធិការរបស់រតនាគាររបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងអាចបញ្ឈប់ភាពតានតឹងនិងភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាមេរិក។ ហើយព័ត៌មាននេះបានដាក់សម្ពាធលើហាងឆេងមាសនដែលធ្វើឲ្យមាសធ្លាក់ថ្លៃយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរតម្លៃហាងឆេងមាសគឺស្ថិតចលនាចុះឡើងមិនទាន់មានលំនឹងនៅឡើយ។ ដូច្នេះបើបងប្អូនដែលចូលចិត្តវិនិយោគមាសសូមធ្វើការតាមដានឲ្យបានច្បាស់និងមើលព័ត៌មានពីស្ថានភាពសេដ្ឋកិច្ចពិភពលោកដើម្បីឆក់ឱកាសរកផលចំណេញពីការវិនិយោគមាស។