ក្រសួងរៀបចំដែនដីបញ្ជាក់ថា ដីនៅ ៣ តំបន់នេះ នឹងត្រូវចុះបញ្ជីបញ្ចប់នៅឆ្នាំ២០២៥
Bunthoeun KoemNOVEMBER 25 2024541 views

នៅឆ្នាំ២០២៥ខាងមុខនេះក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នឹងធ្វើការបញ្ចប់ការចុះបញ្ចីដីធ្លីនៅតំបន់ទាំង ទន្លេសាបទាំង៣តំបន់អោយរួចរាល់ខណៈបច្ចុប្បន្នសម្រេចបានមួយចំនួនធំហើយ។នេះបើតាមការបញ្ជាក់ពីក្រសួងនៅថ្ងែទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ​​ឆ្នាំ២០២៤​និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥។

 

468133993 968608751976988 650436843525893186 N

 

ជាលទ្ធផលមកទល់ពេលនេះ ការចុះបញ្ជីដីធ្លីតំបន់ទន្លេសាបសម្រេចបានដូចខាងក្រោម៖

 

១.   ដីតំបន់១ ៖ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋអាចផ្ដល់ជាកម្មសិទ្ធិ (កម្មសិទ្ធិឯកជន) បានវាស់វែងរួចចំនួន ៧៦ម៉ឺនក្បាលដី ស្មើនឹង ៨៨ភាគរយ នៃក្បាលដីប៉ាន់ស្មានប្រមាណ ៨៦ម៉ឺនក្បាលដី និងបានចេញបណ្ណរួចចំនួន ៥៨ម៉ឺនក្បាលដីជូនប្រជាពលរដ្ឋ។

 

២.​  ​​ ដី​តំបន់២ ៖ ជាតំបន់វាលទំនាបលិចទឹកក្នុងរដូវវស្សាដែលតំបន់នេះអាចផ្ដល់ត្រឹមជាសិទ្ធិប្រើប្រាស់និងអាស្រ័យផលជូនប្រជាពលរដ្ឋដែលបានបង្កបង្កើនផលជាលក្ខ ណៈគ្រួសារ (ដីរដ្ឋ) បានវាស់វែងដីដែលប្រជាពលរដ្ឋប្រើប្រាស់និងអាស្រ័យផលក្នុងតំបន់២ បានជាង ១៦ ម៉ឺនក្បាលដី ស្មើនឹង ៨០ភាគរយ នៃក្បាលដីប៉ាន់ស្មានប្រមាណ ២០ ម៉ឺនក្បាលដី ។

 

៣. ដីតំបន់៣ ៖ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ ហាមប៉ះពាល់ដាច់ខាត (ដីរដ្ឋ)បានចុះបញ្ជីដីតំបន់៣ជាដីរដ្ឋរួចរាល់ជាស្ថាពរសម្រាប់ខេត្តកំពង់ឆ្នាំងនិងខេត្តបន្ទាយមានជ័យ។

 

គួរបញ្ចាក់ផងដែរថា គិតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការចុះបញ្ជីដីធ្លីសរុបចំនួន ៧.៧ លានក្បាលដីហើយ ខណៈក្បាលដី ៧លា​នត្រូវបានចេញបណ្ណជូនម្ចាស់កម្មសិទ្ធិរួចរាល់។ដោយឡែកសម្រាប់ការងារវាស់វែងក្នុងរយៈពេល ១ឆ្នាំ នៃអាណត្តិទី៧ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្រេចបាន ៣ ១៤៤ ៤៨៥ក្បាលដី ស្មើនឹង ៦៦,១៩% ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់វាស់វែងមាន ១ ៦០៥ ៥២២ក្បាលដី ស្មើនឹង ៣៣,៨១% ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ> 

 

F454c82c 0dd8 4c9f 9f07 6bfefd5eaa99

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia