ជាដំណឹងល្អសម្រាប់អ្នកដែលមានបំណងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ដ្រីរាជការ ខណៈថ្មីៗនេះ រដ្ឋបាលខេត្ដចំនួន ២ គឺរដ្ឋបាលខេត្ដព្រះសីហនុ និងរដ្ឋបាលខេត្ដកណ្ដាលបានប្រកាសប្រឡងជ្រើសរើសសិស្ស និស្សិត ជាច្រើននាក់ បញ្ចូលក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលដើម្បីបម្រើការងារនៅអង្គភាពចំណុះសាលាខេត្ដ និងរដ្ឋបាលក្រុង-ស្រុក របស់ខ្លួន។
១. រដ្ឋបាលខេត្ដកណ្ដាល
យោងតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្ដនឹងធ្វើការប្រឡងជ្រើសរើសសិស្ស និស្សិត ឲ្យចូលបម្រើការងារនៅក្នុងរដ្ឋបាលស្រុកចំនួន ៣ រួមមាន៖
ជាមួយគ្នានេះ បេក្ខជនអាចរកទិញពាក្យ និងដាក់ពាក្យសុំចុះឈ្មោះ ដើម្បីចូលរួមប្រឡងប្រជែង នៅការរិយាល័យគ្រប់គ្រប់បុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្ដកណ្ដាល រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ម៉ោង ១៧ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។
២. រដ្ឋបាលខេត្ដព្រះសីហនុ
យោងតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្ដមួយនេះ ក៏នឹងជ្រើសរើសសិស្ស និស្សិត ព្រមទាំងជនមានពិការភាព បញ្ចូលក្នុងក្របខ័ណ្ឌមន្រ្ដីរាជការស៊ីវិល សម្រាប់ឆ្នាំ២០២៣ ដើម្បីទៅបម្រើការងារនៅអង្គភាពចំណុះសាលាខេត្ដ និងរដ្ឋបាលក្រុង-ស្រុក នៃខេត្ដព្រះស៊ីហនុផងដែរ ដែលក្នុងនោះរួមមាន៖
- សាលាខេត្ដព្រះសីហនុ ចំនួន ២ រូបផ្នែកមន្ដ្រីរដ្ឋបាលជាន់ខ្ពស់
- សាលាក្រុងកោះរ៉ុង ចំនួន ៤ រូបផ្នែកមន្ដ្រីរដ្ឋបាលជាន់ខ្ពស់
- សាលាស្រុកស្ទឹងហាវ ចំនួន ២ រូបផ្នែកមន្រ្ដីរដ្ឋបាលជាន់ខ្ពស់
- សាលាស្រុកកំពង់សិលា ចំនួន ២ រូបផ្នែកមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ដូចគ្នា។
សម្រាប់បេក្ខជនត្រូវស្នើសុំពាក្យចុះឈ្មោះប្រឡង និងដាក់ប្រឡងនៅ ទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្ដព្រះសីហនុ ចាប់ពីថ្ងៃទីជូនដំណឹងនេះរហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ សម្រាប់កាលបរិច្ឆេទប្រឡងគឺនៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើស និងសំណុំលិខិតដែលត្រូវបំពេញសូមពិនិត្យនៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខាងក្រោម៖
អត្ថបទ៖ កឹម ប៊ុនធឿន