កំពង់ផែទេសចរណ៍ថ្មី តម្លៃជាង ១០ លានដុល្លារ នឹងបើកឲ្យដំណើរការផ្លូវការក្នុងពេលឆាប់ៗនេះ
Bunthoeun KoemDECEMBER 19 20246 views

កំពង់ផែទេសចរណ៍អន្តជាតិខេត្តកំពតជាកំពង់ផែសម្រាប់ទទួលភ្ញៀវជាតិនិងអន្តរជាតិចុះចតដែលបានធ្វើដំណើរឆ្លងកាត់តាមប្រព័ន្ធផ្លូវទឹក ពីខេត្តព្រះសីហនុ ខេត្តកែប កោះត្រល់ប្រទេសវៀតណាម និងប្រទេសថៃពេលនេះបានចាប់ផ្ដើមបើកប្រតិបត្តិការបណ្ដោះអាសន្នហើយ។ ដោយកំពង់ផែនេះក៏គ្រោងបើកដំណើរការជាផ្លូវការក្នុងពេលឆាប់ៗនេះផងដែរ។

 

309924395 416924173951916 5294671192157885634 N

 

យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការនិងដឹងជញ្ជូនកាលពីថ្ងែទី១៧ខែធ្នូឆ្នាំ២០២៤បានអោយដឹងថាកំពង់ផែទេសចរណ៍អន្តជាតិខេត្តកំពត បានចាប់ផ្ដើមបើកប្រតិបត្តិការបណ្ដោះអាសន្ន សម្រាប់ ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ធ្វើដំណើរតាមផ្លូវទឹក ដោយកាលពីថ្ងៃ១២ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បានចុះត្រួតពិនិត្យនិងវាយតម្លៃហើយបញ្ជាក់ឲ្យដឹងថា ការត្រៀមលក្ខណៈរបស់ក្រុមហ៊ុនបានរៀបរយល្អ នឹងសម្ពោធបើកជាផ្លូវការនាពេលឆាប់ៗ។ក្នុងដំណើរចុះពិនិត្យថ្ងៃនោះ ឃើញថា ក្រុមហ៊ុនបានរៀបចំឲ្យមានគ្រប់ជំនាញគ្រប់គ្រាន់ ដែលអាចធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពសប្បាយរីករាយជូនដល់អ្នកធ្វើដំណើរ។

 

310123461 416924720618528 7087669047244642347 N

 

 ឯកឧត្តមប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា”កំពង់ផែនេះ គឺជាប្រព័ន្ធផ្លូវទឹកយ៉ាងសំខាន់ដ៏សំខាន់ ពីខេត្តព្រះសីហនុ ខេត្តកែប កោះត្រល់ប្រទេសវៀតណាម និងប្រទេសថៃ ដែលអាចឲ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល”។នៅក្នុងឧកាសដាក់អោយដំណើរការបណ្តោះអាសន្ននោះ កំពង់ផែក៏បានទទួលស្វាគមន៍ភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជាង ១០០ នាក់ ដែលជាភ្ញៀវបន្តដំណើរពីកោះត្រល់ ប្រទេសវៀតណាម មកកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ជើងដំបូង ហើយបន្តទៅកាន់កោះរ៉ុង ខេត្តព្រះសីហនុ។

 

310048558 416923867285280 5460558666655551080 N

 

គួរបញ្ចាក់ផងដែរថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតត្រូវបាន សាងសង់ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត (K.I.T.P DEVELOPMENT-CO,LTD) ជាដៃគូវិនិយោគជាមួយរាជរដ្ឋាភិបាល  សាងសង់លើផ្ទៃដី ៤ ហិតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ ២០១៨ កន្លងទៅ និងសម្រេចរួចរាល់នាចុងឆ្នាំ ២០២២ ដោយប្រើប្រាស់ថវិកាជាង ១១ លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី៕

 

310561541 416924367285230 5619875665035916545 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia