ទប់លែងជាប់! ធនាគារធំៗអាមេរិកបង្ខំចិត្តបិទទ្វារជាង១០០សាខាក្នុងរយៈពេល៣សប្ដាហ៍ព្រោះបញ្ហាទាំងនេះ
Toeuy HongMARCH 11 20251.9 K views

ឈានដល់ដើមឆ្នាំ២០២៥ ធនាគារធំៗរបស់អាមេររិកមួយចំនួនបានបង្ខំចិត្តសម្រេចបិទសាខាជាបន្តបន្ទាប់។ ជាក់ស្ដែងត្រឹមរយៈពេល៣សប្ដាហ៍គិតចាប់ពីថ្ងៃទី១២ខែមករាដល់ថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៥ធនាគារធំៗអាចមេរិកមួយចំនួនបានបិទសាខាសរុបរហូតដល់ទៅជាង១០០សាខា។

 

បើយោងតាមការចុះផ្សាយរបស់ Dailymail របស់អង់គ្លេសបានឲ្យដឹងថាធនាគារដែលប្រកាសបិទសាខាមានដូចជាធនាគារ US Bank, Wells Fargo, PNC,  ដោយក្នុងនោះដែរធនគារ US Bank បានសម្រេចបិទ៣១សាខា ធនាគារWell Fargo បិទ២៦សាខា។ ចំណែកធនាគារផ្សេងៗទៀតមាន Fulton Banបិទ១៥សាខា PNC បិទ១០សាខា  ធនាគារ Huntingdon បិទ៨សាខា ធនាគារ Bank of America បិទ៥សាខានិងChase បិទ២សាខាផងដែរ។

 

ចំពោះមូលហេតុចម្បដែលធ្វើឲ្យធនាគារធំៗបានបង្ខំចិត្តបិទទ្វារសាខាធនាគាររបស់ខ្លួនបែបនេះគឺដោយសារតែការផ្លាស់ប្ដូរនៃបច្ចេកវិទ្យាហិរញ្ញវត្ថុដែលធ្វើឲ្យអតិថិជនផ្លាស់ប្ដូររបៀបប្រើប្រាស់សេវាធនាគារ។ ក្នុងនោះដែរមនុស្សកាន់តែច្រើនបានផ្លាស់ប្ដូរមកប្រើប្រាស់ធនាគារអនឡាញ( online banking) ដោយមិនចាំបាច់មកសាខាធនាគារផ្ទាល់ឡើយ។ ត្រង់នេះគឺជាកត្តាធំមួយដែលធ្វើឲ្យធនាគារមួយចំនួនបានសម្រេចបិទសាខារបស់ខ្លួនហើយបង្រួមសាខាដើម្បីកាត់ចំណាយ។

 

លើសពីនេះការកើនឡើងនៃការធ្វើសេវាធនាគារដោយស្វ័យប្រវត្តិក៏ជាកត្តាមួយទៀតដែលធ្វើឲ្យធនាគារជាច្រើនបានសម្រេចបិទទ្វារសាខារបស់ខ្លួនផងដែរហើយបូកផ្សំជាមួយនឹងការកើនឡើងនៃAI ក្នុងវិស័យធនាគារផងទៀតនោះធនាគារជាច្រើនបានបន្តបិទសាខាបន្តកន្ទុយគ្នា។

 

បើយោងតាមរបាយការណ៍ស្ថានប័នធានាប្រាក់បញ្ញើរបស់អាមេរិកដែលហៅកាត់ថាFDIC បានឲ្យដឹងថានៅចន្លោះឆ្នាំ២០១២ដល់ឆ្នាំ២០២២ ចំនួនសាខាធនាគារពាណិជ្ជរបស់អាមេរិកបានថយចុះពី៨២,៤៦១មកត្រឹម៦៩,៥៩០។ ចំណែករបាយការណ៍ពី Self បានព្យាករថាប្រសិនបើសាខាធនាគារអាមេរិកនៅតែបន្តបិទទ្វារក្នុងអត្រាដូចបច្ចុប្បន្ននោះនៅត្រឹមឆ្នាំ២០៤១នឹងលែងមានសាខាធនាគារទៀតហើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia