អានហើយមានកម្លាំង! ទោះចាញ់ អាហ្សង់ទីន ២-០ តែប្រធានាធិបតីឥណ្ឌូនេស៊ី មានជំនឿចិត្តបែបនេះ
Ping Chou EngJUNE 20 2023818 views

ការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់អាហ្សង់ទីន និងឥណ្ឌូនេស៊ីត្រូវបានបញ្ចប់ទៅកាលពីយប់ថ្ងៃទី១៩​ខែមិថុនា ឆ្នាំ២០២៣នេះ ដោយឥណ្ឌូ​នេស៊ីចាញ់ក្រោមកណ្តាប់ដៃ ស្តេចអ្នកលេងនៅក្នុងសមរភូមិវាលស្មៅ ប្រទេសអាហ្សង់ទីននេះក្នុងលទ្ធផលគ្រាប់បាល់២-០។

355020521 830182591797170 210231320108012618 N

យ៉ាងណាមិញក្នុងនាមជាអ្នកដឹកនាំមួយរូប ប្រធានាធិបតីឥណ្ឌូនេស៊ីលោក  Joko Widodo បានបង្ហោះសារផ្តល់កម្លាំងចិត្តយ៉ាងមានអត្ថន័យដល់ក្រុមជម្រើសជាតិនិងប្រជាជនរបស់ខ្លួនយ៉ាងដូច្នេះថា៖

“ខ្ញុំជាមនុស្សម្នាក់ក្នុងចំណាមអ្នកគាំទ្របាល់ទាត់រាប់ម៉ឺន ដែលបានមកធ្វើជាសាក្សីក្នុងការប្រកួតមិត្តភាព FIFA រវាងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី និងអាហ្សង់ទីន នាពហុកីឡាដ្ឋានជាតិ Gelora Bung Karno កាលពីយប់មិញនេះ, ខ្ញុំពិតជាមានអារម្មណ៍ថាអ្នកគាំទ្រមានក្តីរំភើបសាទរយ៉ាងក្រៃលែង ដែលបានមកចូលរួមធ្វើជាសាក្សី និងគាំទ្រក្រុមបាល់ទាត់ដ៏មានគុណភាព និងពិតជាចង់បានលទ្ធផលខ្លាំងមិនចាញ់កីឡាករយើងដែរ”។

ក្នុងសំណេរដដែលលោកបានបន្តទៀតថា “ចំពោះម្ចាស់ជើងឯកពិភពលោក៣ជំនាន់នេះ កីឡាកររបស់យើងនៅតែតបតទៅវិញបានយ៉ាងល្អ ហើយការចាញ់២គ្រាប់ក្រោមដៃរបស់អាហ្សង់ទីន ដែលជាអ្នកលេងលំដាប់កំពូល១របស់ពិភពលោកក្នុងវិស័យបាល់ទាត់ នេះគឺជាមេរៀនដ៏មានតម្លៃបំផុត ជាបទពិសោធន៍ដ៏ផ្អែមឈ្ងុយឈ្ងប់សម្រាប់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីយើង ហើយបន្ទាប់ពីការប្រកួតនេះចប់​ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីពិតជាមានសមត្ថភាពរួចរាល់ ដើម្បីលេងនៅក្នុងការប្រកួតផ្សេងៗទៀតនាពេលអនាគត”។

355299130 830182691797160 7453863667505450898 N

គួរជម្រាបផងដែរថា​សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានអញ្ចើញ ម្ចាស់ជើងឯកពិភពលោកអាហ្សង់ទីន៣ជំនាន់ មកប្រកួតមិត្តភាពនៅក្នុងខែមិថុនានេះដែលបានប្រព្រឹត្តឡើង ចាប់តាំងថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមិថុនា។ ដោយឡែកកំពូលកីឡាករ Lionel Messi បានខាកខានមិនបានបង្ហាញវត្តមាននៅក្នុងការប្រកួតមិត្តភាព អាហ្សង់ទីន-ឥណ្ឌូនេស៊ី នោះទេ ខណៈអ្នកគាំទ្របាល់ទាត់មួយចំនួនធំរបស់ឥណ្ឌូនេស៊ីសង្ឃឹមថានឹងបានតាមដានកីឡាករជើងឯករូបនេះ៕

355139900 830182788463817 1188434513097162104 N

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia