ឱកាសល្អបានមកដល់ទៀតហើយសម្រាប់បងប្អូនដែលកំពុងតែស្វែងរកការងារធ្វើ នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៣ ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នឹងរៀបចំពិរព័ណ៍ការងារដ៏ធំមួយឡើងនៅ ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ពិរព័ណ៍ការងារដ៏ធំមួយនេះនឹងមានការចូលរួមពីក្រុមហ៊ុននិងធនាគារថ្មីៗដូចជា ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបអ៊ីអន ក្រុមហ៊ុនអាការចរណ៍ Cambodia Airport ធនាគារហត្ថា ធនាគារ CAB និងមានក្រុមហ៊ុនដទៃផ្សេងទៀត សរុបទាំងអស់ ១១ ក្រុមហ៊ុន ដែលអាចផ្តល់ឱកាសការងារបានប្រមាណ ៧៤១ កន្លែង។
ដូច្នោះ សម្រាប់បងប្អូនដែលកំពុងតែស្វែងរកការងារធ្វើ សូមកុំភ្លេចទៅដាក់ពាក្យទៅតាមជំនាញដែលខ្លួនចង់បាននៅក្នុងពិរព័ណ៍របស់ក្រសួងការងារនៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៣ ខាងមុខនេះដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងការងារ ដាក់ភ្លាម សម្ភាសន៍ភ្លាម ដឹងចម្លើយភ្លាមៗតែម្តង៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង